Ronaldo ប្រាប់ថា កូនប្រុសរបស់លោករំជួលចិត្តជាខ្លាំង ពេលដឹងជីវិតកាលពីក្មេងរបស់លោក

17545
  • ស្ដេចរកគ្រាប់បាល់ Cristiano Ronaldo បានអប់រំដល់កូនប្រុសរបស់លោកថា ជីវិតគឺជាការតស៊ូ គ្មានសំណាងណារត់មករកមនុស្សដោយឯងៗទេ ត្រូវចេះខិតខំព្យាយាមនិងរត់រកវាដោយខ្លួនឯង ដោយលោកបានយកជីវិតពិតរបស់លោកកាលពីនៅក្រលំបាកជាឧទាហរណ៍ផ្ទាល់។
    ផ្ដល់បទសម្ភាសន៍ជាមួយ TVI ក្នុងឆ្នាំ ២០១៩ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះបានរៀបរាប់ថា៖ “ក្នុងវិស្សមកាលនេះ ខ្ញុំ កូនប្រុសខ្ញុំ និង Miguel Paixao (អតីតមិត្តរួមក្រុម Sporting Lisbon) បានទៅបន្ទប់ដែលខ្ញុំធ្លាប់បានរស់នៅជាមួយគាត់។ កូនប្រុសខ្ញុំសួថា “ប៉ាប៉ា តើប៉ាពិតជារស់នៅទីនេះមែនទេ?” គាត់ (កូនប្រុស) មិនអាចជឿបានទេ។ វាគ្មានទេពកោសល្យណាមករកអ្នកទេ អ្នកត្រូវតែចាប់យកវា។ អ្នកត្រូវតែខិតខំ ហើយនោះគឺជាអ្វីដែលខ្ញុំកំពុងព្យាយាមធ្វើឱ្យគាត់យល់”។
    ប្រធានក្រុមព័រទុយហ្កាល់ និងជាម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះ បានខិតខំប្រឹងប្រែងពីក្មេងក្រីក្រ ក្លាយទៅជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក។ ក្នុងអំឡុងពេលប្រកបរយៈពេល ៦ ឆ្នាំនៅ Man United Ronaldo បានឈ្នះពាន Premier League ៣ ដង, FA Cup និង EFL Cup ២ ដង, Champions League និង FIFA Club World Cup មួយលើកផងដែរ។ ជាពិសេសភាពអស្ចារ្យនៅ Real Madrid ដែលជាទីកន្លែងគេជោគជ័យបំផុតនៅក្នុងអាជីព ដោយឈ្នះ La Liga ២ដង Champions League ៤លើក រួមនិងពានរង្វាន់ផ្សេងៗទៀតរ មុនផ្លាស់ទៅរកការផ្សងព្រេងថ្មីនៅ Juventus៕ ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី