
ប្រទេសកម្ពុជាដ៏អស្ចារ្យរបស់យើងគឺជាប្រទេសសំបូរតំបន់ទេសចរណ៍ ជាមួយឆ្នេរសមុទ្រសរស្អាតជាប់លេខមួយក្នុងលោក និងមានប្រសាទបុរាណអស្ចារ្យៗជាច្រើនប្រសាទដែលវិរៈបុរសយើងបានកសាងបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយយើង ។ ហើយបើនិយាយពីអារហាររបស់ខ្មែរយើងវិញក៏មានរសជាតិឆ្ងាញ់មិនធម្មតានោះដែរ ។ ភ្ញៀវបរទេសទាំងអស់ដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាគួរតែសាកភ្លក់រសជាតិអារហារទាំង ៨ មុខ នេះបើយាងតាមវិបសាយ fodors បានណែនាំ ។
១/ អាម៉ុកត្រី
២/ ឆាក្ដាមជាមួយម្រេចខ្ចី
៣/ ឡុកឡាក់សាច់គោ
៤/ សម្លសារ៉ាម៉ាន
៥/ ប្រហុកខ្ទិស
៦/ សម្លការី
៧/ លោតឆា
៨/ សាច់ជ្រូកអាំង និង ត្រីអាំង
គួរបញ្ជាក់ផងដែរថាមុខទាំង ៨ មុខនេះគឺជាមុខម្ហូបដ៏សមញ្ញរបស់ប្រជាជនខ្មែរយើង ដែលមានរសជាតិឆ្ញាញ់តែចំណាយលុយអសតិច ៕
ដោយ៖តារា