ស្ដេចល្បឿន Usain Bolt សារភាពថា ខ្លួនរត់មិនលឿនដូច Cristiano Ronaldo នោះទេ

94912
  • ស្ដេចរត់ប្រណាំង Usain Bolt ជឿជាក់ថា Cristiano Ronaldo ពិតជាលឿនជាងរូបគេទៅទៀត ហើយបានសាទរដល់កំពូលតារាឆ្នើមរបស់ Juventus និងព័រទុយហ្កាល់ថា ជា “អត្តពលិកកំពូល” ។
    Bolt បានចូលនិវត្តន៍ពីកីឡាអត្តពលកម្មក្នុងឆ្នាំ ២០១៧ ប៉ុន្តែម្ចាស់មេដាយមាសអូឡាំពិក ៨សម័យកាល នៅតែរក្សាកំណត់ត្រាពិភពលោកជាង ១០០ និង ២០០ ម៉ែត្រ។ បុរសវ័យ ៣៤ ឆ្នាំរូបនេះបានប្រើថិរវេលាកំណត់ត្រាពិភពលោក ៩.៥៨ វិនាទីក្នុងចម្ងាយ ១០០ ម៉ែត្រក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ ២០០៩ នៅទីក្រុងប៊ែកឡាំង ខណៈពេលដែលគាត់រត់ចម្ងាយ ២០០ ម៉ែត្រប្រើពេលត្រឹមតែ ១៩.១៩វិនាទីប៉ុណ្ណោះ កាលពី ១១ ឆ្នាំមុននៅអាល្លឺម៉ង់។ ប៉ុន្តែ Bolt មានអារម្មណ៍ថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Ronaldo ឥឡូវនេះកាន់តែលឿនជាងមុន ដោយសារតែគាត់នៅតែស្ថិតនៅកំម្រិតកំពូលពិភពលោក។
    Bolt គាត់ក៏បានព្យាយាមវិវត្តខ្លួនទៅជាកីឡាករបាល់ទាត់ផងដែរ ក្រោយបញ្ចប់អាជីពជាអត្តពលកម្ម ដោយសាកល្បងជាមួយក្រុម Borussia Dortmund និងក្រុម Central Coast Mariners នៅក្របខណ្ឌ A-League បានប្រាប់ Marca Sport Weekend ថា៖ “ប្រាកដណាស់ជា Cristiano (គឺលឿនជាងខ្ញុំ)។ សម្រាប់ខ្ញុំ គាត់ហាត់ប្រាណរាល់ថ្ងៃ គាត់គឺជាអត្តពលិកកំពូលម្នាក់។ គាត់តែងតែនៅលើកំពូលនៃការប្រកួតរបស់គាត់ គាត់ខំប្រឹងណាស់ ហើយគាត់ផ្តោតអារម្មណ៍។ ឥឡូវនេះខ្ញុំគិតថា គាត់នឹងលឿនជាងខ្ញុំ”៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី