វីរបុរស Real Madrid អះអាងថា បេះដូងរបស់ Messi លែងនៅជាមួយ Barcelona ទៀតហើយ

25278
  • លោក Luis Figo បានលើកឡើងថា បេះដូងរបស់ Lionel Messi លែងស្ថិតនៅជាមួយ Barcelona ទៀតហើយ។
    កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះបានស្នើរសុំការផ្ទេរចេញពី Barcelona អំឡុងរដូវក្តៅ ប៉ុន្តែត្រូវបានក្លិបបង្ខំឱ្យបន្តស្នាក់នៅក្នុងក្លឹបបន្តទៀត បន្ទាប់ពីមានភាពចម្រូងចម្រាសរឿងតម្លៃផ្ទេរ ដែល Barca បានកំណត់តម្លៃទិញផ្ដាច់កុងត្រារហូតដល់ ៧០០លានអឺរ៉ូឯណោះ ទើបគ្មានក្លិបណាមានលុយទិញនោះទេ។ នៅរដូវកាលនេះ Messi មិនបានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់ក្រុម Barcelona ទេ ដោយទើបតែរកគ្រាប់បាល់ដំបូងរបស់គេនៅ LaLiga Santander ប៉ុណ្ណោះ។
    លោក Figo បាននិយាយថាក្នុងនាមជាភ្ញៀវម្នាក់នៅឯព្រឹត្តិការណ៍ MARCA Sport Weekend ថា៖ “ខ្ញុំបានមើលរឿងជាមួយ Messi និងការប៉ុនប៉ងរបស់គាត់ក្នុងការចាកចេញពី Barcelona នៅរដូវក្តៅនេះ ដូចអ្នកគាំទ្របាល់ទាត់ទាំងអស់ដែរ។ សង្ឃឹមថានិងភ្ញាក់ផ្អើល”។
    វីរបុរសព័រទុយហ្កាល់ខាងលើបន្តទៀតថា៖ “គាត់នឹងមានបំណងនិងហេតុផលសម្រាប់ធ្វើការសម្រេចចិត្តនោះ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ គ្រប់ក្លិបទាំងអស់សុទ្ធតែចង់បានកីឡាករដូច Messi ។ ប៉ុន្តែបន្ទាប់មកវាអាស្រ័យលើកត្តាដូចជាស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅក្លិប។ ប៉ុន្តែជាទូទៅនៅក្នុងជីវិតប្រសិនបើអ្នកមិនចង់នៅកន្លែងណាទេ នៅទីបញ្ចប់គ្មានអ្វីដែលអាចផ្លាស់ប្តូរគំនិតរបស់អ្នកបានទេ”៕ ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី