
កាលពីម្សិលមិញនេះបានរកឃើញម្ចាស់មេដាយមាសវិញ្ញាសាកីឡាករបាល់ទាត់ផ្នែកបុរសនៃព្រឹត្តិការណ៍ Asian Game 2018 ហើយគឺបានទៅលើក្រុមខ្លាំង សាធារណះរដ្ឋ កូរ៉េខាងត្បូង ។
វគ្គផ្ដាច់ព្រ័ត្ត្រនៃព្រឹត្តិការណ៍ Asian Game 2018 ដែលក្រុមបានទាត់បុរស កូរ៉េខាងត្បូង ត្រូវប៉ះជាមួយក្រុមបាល់ទាត់បុរស ជប៉ុន ដើម្បីដណ្ដើមមេដាយមាស ។ កូរ៉េខាងត្បូងបានប្រកួតយកឈ្នះក្រុមស៊ាំមរ៉ៃជប៉ុនក្នុងលទ្ធផល ២ ទល់នឹង ១ ដោយពីគ្រាប់របស់កូរ៉េខាងត្បូងរកបានដោយកីឡាករ Lee Seung-woo និង Hwang Hee-chan ខណះមួយគ្រាប់របស់ជាជប៉ុនរកបានដោយកីឡាករ Ueda Ayase ។ ដូចេះក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងត្បូង បានក្លាយជាម្ចាស់ដាយមាសផ្នែកកីឡាបាល់ទាត់បុរសប្រចាំព្រឹត្តិការណ៍ Asian Game 2018 នេះ ។
គួរបញ្ជាក់ផងដែរថា សាធារណះកូរ៉េខាងត្បូង ធ្លាប់ឈ្នះមេដាយមាសនៃព្រឹត្តិការណ៍ Asian Game នេះចំនួន ៥ លើកមកហើយគិតទាំងបានឈ្នះនៅឆ្នាំ ២០១៨ នេះផងដែរ ៕
ដោយ៖តារា