សោកស្ដាយ! វីរបុរស Barca ម្នាក់នេះ ប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ទាំងមិនដាច់អាល័យ

52177
  • វីរបុរស Barcelona និងអាហ្សង់ទីន Javier Mascherano បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ជាផ្លូវការហើយ ក្រោយចំណាយអាជីពជាង ១៧ឆ្នាំនៅលើសង្គ្រាមវាលស្មៅ។
    អតីតកីឡាករក្លឹប Barcelona លោក Javier Mascherano បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ខ្ញុំចង់ប្រកាសថាថ្ងៃនេះ ខ្ញុំចូលនិវត្តន៍ពីអាជីពបាល់ទាត់ ខ្ញុំចង់អរគុណដល់ក្លិបនេះ (Estudiantes de La Plata) ដែលបានផ្តល់ឱកាសឱ្យខ្ញុំបញ្ចប់អាជីពនៅអាហ្សង់ទីន”។
    អតីតកីឡាករក្រុមហង្សក្រហម Liverpool រូបនេះបន្តទៀតថា៖ “វាដល់ពេលហើយដែលត្រូវបញ្ចប់អាជីពរបស់ខ្ញុំ ដោយសារតែរឿងរ៉ាវដែលបានកើតឡើងចំពោះខ្ញុំប៉ុន្មានខែនេះក្នុងកម្រិតផ្ទាល់ខ្លួន។ បន្ទាប់ពីបានគិតអំពីវាអស់រយៈពេលជាយូរមកហើយ រឿងដែលត្រឹមត្រូវបំផុតគឺត្រូវបញ្ចប់នៅថ្ងៃនេះ។ ខ្ញុំបានប្រកបអាជីពរបស់ខ្ញុំ ១០០% ខ្ញុំបានលះបង់អស់ពីសមត្ថភាព”។
    គួរឱ្យដឹងថា Mascherano លេងឱ្យ Barca នៅចន្លោះឆ្នាំ ២០១០ និង ២០១៨ ដោយគ្រប់គ្រងការបង្ហាញខ្លួនបាន ៣៣៤ លើក ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់និង Assist ៨លើក និងបានជួយក្រុមកាតាឡាន់ឈ្នះពានរង្វាន់ចំនួន ១៩លើក រួមទាំងពានរង្វាន់ Champions League ចំនួន ២ ផងដែរ។ ក្នុងរយៈពេលប្រកបអាជីពរបស់គាត់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានលេងឱ្យក្លិបជាច្រើនរួមមាន River Plate, Corinthians, West Ham, Liverpool, Hebei Fortune និង Estudiantes ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី