អតីតកីឡាករ R.Madrid បន្ទោស Barca ថា ការអនុញ្ញាតឱ្យ Suarez ចាកចេញ គឺជារឿងឆ្កួតបំផុត

91582
  • ទោះបីជាចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរនៅថ្ងៃចុងក្រោយក៏ដោយ ក៏លោក Antonio Cassano បាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡានបានអនុញ្ញាតិឱ្យ Luis Suarez ចាកចេញទៅ Atletico Madrid គឺជារឿងឆ្កួតបំផុត។
    នៅពេលតែងតាំងជាគ្រូបង្វឹករបស់ក្លិប Barcelona លោក Ronald Koeman បានប្រាប់ Suarez ថាគាត់លែងត្រូវការនៅក្លឹបទៀតហើយ ខណៈពេលដែលគាត់ក៏ត្រូវបានគេបោះបង់ចោលនៅក្នុងផែនការសម្រាប់ក្លិបនារដូវកាល២០២០/២០២១ ដែលវាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ព្រោះថាទម្រង់លេងខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ មិនទាន់ធ្លាក់ចុះគួរឱ្យព្រួយបារម្ភនៅឡើយនោះទេ។
    អតីតកីឡាក Real Madrid លោក Cassano បានប្រាប់ Christian Vieri នៅលើបណ្តាញសង្គម Instagram ថា៖ “ពួកគេបាននិយាយថា Suarez ចាស់នៅពេលគាត់ចាកចេញពី Barcelona ។ នេះជារឿងដ៏ឆ្កួតមួយ។ គាត់បានស៊ុតបាល់បញ្ចូលទី ៣៥០ គ្រាប់ក្នុងរយៈពេល ៦ ឆ្នាំ។ ខ្ញុំមិនយល់ពីមូលហេតុដែលពួកគេបណ្តេញគាត់ចេញពីក្លិបនេះទេ។ បន្ទាប់មកពួកគេបានដាក់ Greizmann ជាខ្សែប្រយុទ្ធកណ្ដាល”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី