កំពូលកីឡាករឆ្នើម Real Madrid ម្នាក់បានវិលត្រឡប់ទៅលេងនៅក្លឹបប្រទេសកំណើតព័ទុយហ្គាល់របស់ខ្លួនវិញ

4780
  • កីឡាករ Fabio Coentrao បានវិលត្រលប់ទៅកាន់ប្រទេស ព័រទុយហ្គាល់ និងបានវិលចូលរួមជាមួយក្លឹប Rio Ave វិញដែលជាទីកន្លែងគាត់បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ ។ Fabio Coentrao ត្រូវបានក្លឹប Sporting ខ្ចីជើងកាលពីរដូវកាលមុន ហើយការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ បានធ្វើឲ្យគាត់ជាប់ជម្រើសដំបូងរហូត ក៏ដូចជាបានទទួលបានការហៅចូលពីក្រុមជម្រើសជាតិវិញផងដែរ ។

    Related image

    អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះត្រូវបានគេបង្ហាញជាកីឡាករថ្មីនៃក្រុមលេងនៅលីគកំពូលព័រទុយហ្គាល់ នៅក្នុងវិដេអូរបស់ក្លឹប Rio Ave ដែលដាក់ចំណងជើងថា “សូមស្វាគមន៍មកកាន់ទឹកដីកំណើត” ។ Coentrao មានវ័យ ៣០ ឆ្នាំត្រូវបានហ្វឹកហាត់ជាមួយក្លឹប Rio Ave តាំងពីវ័យក្មេង និងលេងឲ្យក្រុមនេះរហូតដល់ឆ្នាំ ២០០៧ នៅពេលដែលគាត់សម្រេចចិត្តចុះហត្ថលេខាជាមួយក្លឹប Benfica ។

    Image result for fabio coentrao

    នៅក្នុងឆ្នាំ ២០១១ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លឹបអធិរាជស Real Madrid ដែលជាក្លិបដែលលោកបានចុះកិច្ចសន្យាមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ ។ នៅពេលនេះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ខណៈដែលកីឡាកររូបនេះត្រូវបានហ្វឹកហាត់តែម្នាក់ឯងនៅឯ Valdebebas អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី