PSG ត្រូវការតារាឆ្នើមរូបនេះ ដើម្បីឈ្នះ Champions League តែមិនមែន Messi នោះទេ

50142
  • យោងតាមសម្តីរបស់អតីតខ្សែបម្រើ Eric Rabesandratana បានអោយដឹងថា Paris Saint-Germain ត្រូវការ N’Golo Kante តែមិនត្រូវការ Lionel Messi ដើម្បីដណ្តើមបានពានរង្វាន់ Champions League នោះទេ។
    ខ្សែបម្រើ Kante បានស៊ុតគ្រាប់ក្នុងជ័យជម្នះ ១-០ របស់បារាំងនាពេលថ្មីៗនេះលើក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្នុងក្របខ័ណ្ឌ Nations League និងបានធ្វើឱ្យមានការចាប់អារម្មណ៍សម្រាប់រដូវកាលនេះសម្រាប់ក្រុមតោខៀវ Chelsea បន្ទាប់ពីយុទ្ធនាការដ៏ស្វិតស្វាញ ២០១៩-២០ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅ ពីទឹកដី Stamford Bridge ប៉ុន្តែនៅតែបន្តរួមរស់ជាមួយក្រុមយក្សអង់គ្លេស ហើយក៏ជាផ្នែកសំខាន់មួយរបស់ក្រុមលោក Frank Lampard នារដូវកាលនេះផងដែរ។
    ទន្ទឹមនឹងនេះដែរ PSG ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្លាស់ប្តូរមួយដែលអាចកើតមានសម្រាប់ Lionel Messi ទោះបីជាឪពុកផ្ទាល់របស់ម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះបានបដិសេធរាល់ពាក្យចរចាមអារ៉ាមទាំងនោះក៏ដោយ។ Rabesandratana ដែលលេងឱ្យ PSG ពីឆ្នាំ ១៩៩៧ ដល់ ២០០១ បានណែនាំឱ្យក្រុមយក្សបារាំងគួរតែសម្លឹងរកការចុះហត្ថលេខាជាមួយ Kante តែមិនមែនជាមួយ Messi ទេ ប្រសិនបើពួកគេចង់គ្រងតំណែងជាស្ដេចបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប។
    បុរសវ័យ ៤៨ឆ្នាំរូបនេះបានប្រាប់ស្ថានីយវិទ្យុ France Bleu ថា៖ “ខ្ញុំចង់និយាយថាប្រសិនបើខ្ញុំជាអ្នកដឹកនាំនៅ PSG ខ្ញុំនឹងបញ្ចេញលុយដើម្បីចុះហត្ថលេខាលើ N’Golo Kante។ Kante គឺជាកីឡាករដែលនឹងអនុញ្ញាតឱ្យ PSG ឈ្នះពានរង្វាន់ Champions League ។ យើងមិនត្រូវការ Messi ឬនរណាផ្សេងទៀតឡើយ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី