ខេត្តកំពង់ស្ពឺ កំពុងឈានមុខគេក្នុងការទទួលគម្រោងវិនិយោគថ្មីៗ ខណៈក្រុមហ៊ុន៥ បោះពួយមកកម្ពុជា

318466
  • ខេត្តកំពង់ស្ពឺ កំពុងឈានមុខគេក្នុងការទទួលការវិនិយោគគ្រប់វិស័យ ខណៈថ្មីៗនេះទើបតែទទួលគម្រោងធំៗចំនួន ២ផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
    តាមការបញ្ជាក់បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
    ១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។ ២- “G4TEC PROPERTY & INVESTMENT CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។ ៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី៦) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។ ៤- “MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៤កន្លែង។ ៥-“GAO LONG JIANG PLASTIC PIPE CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបជ័រ និងទុយោជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង៕ ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី