តារាឆ្នើមទាំង ១០ ដែលបានចាកចេញពីក្លឹប Manchester United ក្នុងបរិយាកាសមិនល្អ

37784
  • មិនមែនមានតែកីឡាករ Paul Pogba និង Anthony Martial តែប៉ុណ្ណោះទេដែលមិនសប្បាយចិត្តនៅជាមួយក្លឹបបីសាចក្រហម Manchester United នោះគឺមានកីឡាករឆ្នើមៗ ១០ រូបទៀតផ្សេងទៀតដែលបានចាកចេញពីកីឡាដ្ឋាន Old Trafford ក្នុងលក្ខខ័ណ្ឌមិនល្អ ។ ខាងក្រោយនេះជាកីឡាកកំពូលឆ្នើមៗទាំង ១០ នាក់ដែលបានចាកចេញពីក្លឹបបីសាចក្រហមទាំងខ្លួននៅស្រឡាញ់ក្លឹប ប៉ុន្តែដោយលក្ខខ័ណ្ឌអាក្រក់ជាច្រើនបានបង្ខំចិត្តឲ្យពួកគេចាកចេញទាំងមិនដាច់អាល័យ ។

    ១/ កីឡាករ Jaap Stam

    Related image

    បានចាកចេញពីក្លឹប Manchester United ផ្ទេរទៅកាន់ក្លឹប Lazio ក្រោមហេតុផលក្លឹបបានប្រឆាំងឆន្ទៈរបស់គេ ហើយត្រូវបានគេដឹងផងដែរថា អតីតខ្សែការពារហូឡង់រូបនេះក៏មិនមានទំនាក់ទំនងល្អជាមួយនឹងលោក Sir Alex Ferguson ក្នុងអំឡុងរយះពេល ៣ ឆ្នាំរបស់គេ ។

    ២/ កីឡាករ David Beckham

    Related image

    ចំណែកឯលោក David Beckham វិញក៏បានចាកចេញផងដែរក្នុងការចំណាយពេលពីរឆ្នាំ ដោយសារតែលោក Sir Alex Ferguson ​មិនសូវឲ្យតម្លៃទៅលើរូបលោក ។

    ៣/ កីឡាករ  Roy Keane

    Related image

    អតីតប្រធានក្រុមបីសាចក្រហមរូបនេះក៏បានធ្វើការចាកចេញពីក្លឹបយក្សអង់គ្លេសមួយនេះក្នុងអំឡុងឆ្នាំ ២០០៦ ។

    ៤/ កីឡាករ Ruud van Nistelrooy

    Image result for Ruud van Nistelrooy

    អតីតខ្សែប្រយុទ្ធឆ្នើមហូឡង់រូបនេះក៏បានចាកចេញជាមួយនឹងឆ្នាំដំណាលគ្នាជាមួយ Roy Keane នេះផងដែរ ។

    ៥/ កីឡាករ  Paul Pogba

    Image result for Paul Pogba

    កីឡាកររបស់ក្លឹបបីសាចក្រហមរូបនេះក៏ធ្លាប់ចាកចេញពីក្លឹបមួយនេះក្នុងអំឡុងឆ្នាំ ២០១២ ដែលបានផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ជាមួយហេតុផលមិនខកចិត្តមិនសូវបានលេង ហើយកាលនោះផ្ទេរដោយគ្មានតម្លៃខ្លួនផងដែរ ប៉ុន្តែបានវិលត្រឡប់មកវិញជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃខ្លួន ៨៩ លានផោន ។

    ៦/ កីឡាករ Wilfried Zaha

    Image result for wilfried zaha man utd

    កីឡាករ Wilfried Zaha បានធ្វើការចាកចេញនៅក្នុងឆ្នាំ ២០១៥ ដោយមិនសូវបានបង្ហាញខ្លួនឲ្យក្លឹបយក្សអង់គ្លេសមួយនេះ​ ។

    ៧/ កីឡាករ Rafael da Silva

    Image result for Rafael da Silva

    ខ្សែការពារដែលកាន់សញ្ជាតិពីរ ប្រេស៊ីល និង ព័ទុយហ្គាល់ រូបនេះ ក៏បានចេកចេញឆ្នាំដំណាលគ្នានេះផងដែរ ។

    ៨/ កីឡាករ Javier Hernandez

    Image result for javier hernandez man utd

    ខ្សែប្រយុទ្ធឆ្នើមរបស់ម៉ិចស៊ីកូរូបនេះក៏មិនខុសគ្នាជាមួយកីឡាករទាំង ២ នាក់ខាងលើនេះដែរក៏បានចាកចេញនៅឆ្នាំ ២០១៥ ផងដែរក្រោយពីមិនសូវសប្បាយចិត្តក្រោមការដឹកនាំរបស់លោក Louis van Gaal ។

    ៩/ កីឡាករ Bastian Schweinsteiger

    Related image

    ខ្សែប្រយុទ្ធ Bastian Schweinsteiger ដែលបានជួយអាល្លឺម៉ង់លើកពាន FIFA World Cup 2014 ក៏បានចាកចេញនឹងផ្ទេរទៅកាន់ក្របខ័ណ្ឌ MSL កាលពីឆ្នាំ ២០១៧ ដោយលោក Jose Mourinho បានបញ្ជាក់យ៉ាងច្បាស់ថារូបគេមិនស្ថិតក្នុងផែនការរបស់លោកឡើយ ។

    ១០/ កីឡាករ Henrikh Mkhitaryan

    Related image

    អតីតខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund រូបនេះក៏មិនសប្បាយចិត្តនោះឡើយក្រោមការដឹកនាំរបស់លោក Jose Mourinho ដោយទិញគាត់មកហើយមិនសូវដាក់ឲ្យរូបគេលេងទាល់តែសោះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី