ក្រោយចាកចេញពីក្លិបម៉ាឡេស៊ី ធារី បង្ហើបថា រូបគេចង់សម្រាកមួយរយៈសិន មិនទាន់រកទ្រនំថ្មីទេ

43334
  • ខ្សែការពារ-បម្រើ ប៊ិន ចន្ថាធារី បានទម្លាយឱ្យដឹងថា រូបគេមិនទាន់គិតពីទ្រនំថ្មីណាទេ តែប្រសិនបើឱកាសល្អ គេនឹងអាចចូលរួមដោយមិនខ្វល់នៅទីណា ឬប្រទេសណាឡើយ។
    បើតាមការផ្ដល់បទសម្ភាសន៍ជាមួយ CNCC សមាជិកជម្រើសជាតិកម្ពុជាកូនកាត់ខ្មែរ-បារាំងរូបនេះ បានឱ្យដឹងថា៖ “ឥឡូវខ្ញុំចង់សម្រាកជាមួយគ្រួសារសិនទើបនឹករកទ្រនំថ្មី។ យើងមិនទាន់ដឹងនៅឡើយទេ។ តែអ្វីសំខាន់នោះ ឲ្យតែមើលទៅថាមានឱកាសល្អ ខ្ញុំមិនខ្វល់ថា ទៅលេងនៅណាទេ”។
    សូមជម្រាបជូនថា ប៊ិន ចន្ថាធារី បានទៅលេងឱ្យក្លិប Perak FA នៃក្របខណ្ឌកំពូលម៉ាឡេស៊ី កាលពីនៅដើមរដូវកាល២០២០ ដោយបង្ហាញបាន១០ប្រកួត ទាត់ចូលមួយគ្រាប់ និង Assist មួយលើក។ តែទោះជាយ៉ាងណា ធារី បានសម្រេចចិត្តចាកចេញពីក្លិបអាស៊ានមួយនេះ កើតឡើងក្រោយគេបដិសេធកិច្ចសន្យាថ្មី ព្រោះចង់ស្វែងរកឱកាសកាន់តែប្រសើរជាងនេះ៕ ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី