
តម្លៃប្រេង-សាំង លក់រាយនៅទូទាំងប្រទេសកម្ពុជា មានការប្រែប្រួលបន្តិចបន្តួចចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសចក្ដីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
បើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈពីថ្ងៃទី១៦ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ៣.០៧៩រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៧៦៨រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២.៩០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ២.៦០០រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕ ដោយ៖ បូណា