Forlan អះអាងថា ក្របខណ្ឌ La Liga នឹងមិនស្លាប់ឡើយ បើសិនអត់ពី Lionel Messi

49402
  • Diego Forlan បាននិយាយពីសារៈសំខាន់កំពូលតារាឆ្នើម Lionel Messi របស់ក្លឹប Barcelona ក្នុងការស្នាក់នៅក្នុងក្របខណ្ឌ La Liga ប៉ុន្តែលោកទទូចថាលីគនៅតែអាចរស់បានដោយគ្មានម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល ប្រសិនបើគេចាកចេញ។
    អនាគតរបស់ Messi នៅតែជាប្រធានបទសំខាន់នៅ Barca បន្ទាប់ពីគាត់បានដាក់សំណើរសុំចាកចេញពីទឹកដីអេស្ប៉ាញ បន្ទាប់ពីមានភាពច្របូកច្របល់នៅរដូវកាល ២០១៩-២០ ។ ប្រធានក្រុម Barca មានពាក្យចរចាមអារ៉ាមផ្ទេរទៅកាន់ក្រុមខ្លាំង Manchester City មុនពេលដែលគាត់សម្រេចចិត្តស្នាក់នៅប្រទេសអេស្បាញបន្តទៀត ទោះបីជាគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Paris Saint-Germain និង Inter Milan ក៏ដោយ។
    អតីតខ្សែប្រយុទ្ធក្រុម Atletico Madrid ដែលបានឈ្នះពានរង្វាន់ Europa League និង UEFA Super Cup អំឡុងពេលគាត់នៅរដ្ឋធានីអេស្ប៉ាញចន្លោះពីឆ្នាំ ២០០៧ និង ២០១១ បានប្រាប់កាសែត Marca Sport Weekend ថា៖ “ខ្ញុំនឹងមិននិយាយថាវាជាកាដូទេ (ទីបំផុត Messi បន្តស្នាក់នៅ)។ ជាក់ស្តែង Laliga បានរីកចម្រើន ហើយអរគុណដល់កីឡាករឆ្នើមដែលបានលេងនៅក្លឹបផ្សេងៗគ្នា។ ប៉ុន្តែ La Liga គឺ La Liga ហើយក្លឹបមានសារៈសំខាន់ណាស់ ហើយក៏មាននៅក្នុងប្រវត្តិសាស្ត្រផងដែរ”។
    វីរបុរសក្រុមបិសាចក្រហម Manchester United ខាងលើបន្តរៀបរាប់ថា៖ “វាល្អណាស់ដែលគាត់ស្នាក់នៅ ប៉ុន្តែពួកគេកំពុងរីកចម្រើន … Leo Messi, Luis Suarez … កីឡាករឆ្នើមៗ ពួកគេកំពុងផ្លាស់ប្តូរ ហើយ La Liga នឹងនៅទីនោះ … វាមានច្រើនជាង ៩០ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ La Liga និងតារាធំៗ នៅទីនេះ។ ប៉ុន្តែនៅទីបញ្ចប់អ្វីដែលនៅសល់នៅ La Liga ជាក្រុម ហើយនោះបានជារឿងសំខាន់”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី