Coentrao ផ្ដាំទៅក្មេងៗជំនាន់ក្រោយថា ការលេងនៅ Real មិនមែនសម្រាប់មនុស្សរាល់គ្នានោះទេ

43889
  • Fabio Coentrao បានត្រឡប់មកលេងបាល់ទាត់ម្តងទៀត និងកំពុងលេងឱ្យក្លិប Rio Ave ដែលជាក្រុមយុវជនរបស់លោកឆ្លងកាត់បណ្ដុះបណ្ដាលជាច្រើនឆ្នាំ មុនពេលលោកចាប់ផ្តើមអាជីពជាមួយក្លិបកំពូលៗជាច្រើននៅអឺរ៉ុប។
    វីរបុរស Real Madrid ខ្សែការពារ Coentrao បានបង្ហាញភាពសប្បាយចិត្តដែលបានត្រឡប់មកលេងបាល់ម្តងទៀត បន្ទាប់ពីសម្រាកពីអាជីពបាល់ទាត់រយៈពេលមួយរដូវកាល។ Coentrao ដែលបានបង្ហាញខ្លួនតិចតួចក្នុងអំឡុងប្រកបអាជីពនៅ Real Madrid បាននិយាយថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានសមត្ថភាពលេងឱ្យក្លឹបល្អបំផុតនៅលើពិភពលោកដូច Real Madrid នោះទេ។
    អតីតកីឡាករ AS Monaco វ័យ ៣២ឆ្នាំខាងលើបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ O Jogo ថា៖ “ខ្ញុំត្រូវទៅក្លឹបផ្សេងទៀតដើម្បីបង្ហាញពីការងាររបស់ខ្ញុំ ហើយបន្ទាប់មកខ្ញុំបានមកដល់ក្លឹប Real Madrid ដែលជាក្លឹបល្អបំផុតនៅលើពិភពលោក។ ប៉ុន្តែនោះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ។ ខ្ញុំបាននៅទីនោះអស់រយៈពេល ៧ ឆ្នាំ ដោយមានកិច្ចសន្យាដែលត្រូវបានបន្តនៅពាក់កណ្តាលពេលនោះ។ ខ្ញុំបានឈ្នះពានចំនួន ១៥ ឬច្រើនជាងនេះនៅទីនោះ។ ដែលនិយាយសម្រាប់ខ្លួនវាផ្ទាល់ ហើយវាជាបញ្ហានៃមោទនភាព”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី