អតីតគ្រូបង្វឹកឥណ្ឌូនេស៊ី៖ Messi មានឥទ្ធិពលខ្លាំងនៅអេស្ប៉ាញ Ronaldo ត្រូវបានគេធីបចោល

63240
  • Lionel Messi នៅតែជាវត្តមានដែលមិនអាចជំនួសបានសម្រាប់ក្របខណ្ឌ La Liga នេះបើតាមការអះអាងរបស់អតីតកីឡាករក្រុម Barcelona និង Real Madrid ហើយលោក Luis Milla ក៏បានទទូចឱ្យបន្តរក្សាកំពូលខ្សែប្រយុទ្ធរូបនេះផងដែរ។ លោកថាការចាកចេញរបស់ Cristiano Ronaldo គឺគ្មានអ្វីប៉ះពាល់ដល់បាល់ទាត់អេស្ប៉ាញនោះឡើយ។
    ម្ចាស់ពានរង្វាន់ Ballon D’or ៦ សម័យកាល បានស្នើរចាកចេញពីទឹកដី Camp Nou នៅរដូវក្តៅ។ ការសម្រេចបែបនេះ បន្ទាប់ពីមានភាពស្រងាកចិត្តនៅក្នុងយុទ្ធនាការឆ្នាំ ២០១៩-២០ ខណៈបុរសវ័យ ៣៣ ឆ្នាំរូបនេះ បង្ហាញចំណាប់អារម្មណ៍ចង់បានការប្រកួតប្រជែងថ្មីមួយនៅក្នុងអាជីព មុនចូលនិវត្តន៍ ក្រោយប្រកបមុខរបបនេះ ស្ទើរតែពេញមួយអាជីពតែម្ដងនៅ Barcelona។
    ជាមួយគ្នា អតីតគ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ីលោក Milla បានប្រាប់ Tribal Football ថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់សម្រាប់បាល់ទាត់អេស្ប៉ាញដែល Messi បានស្នាក់នៅ។ គាត់ជាកីឡាករដែលមានមហិច្ឆិតា ហើយចង់ឈ្នះពានរង្វាន់។ វាមិនបានកើតឡើងសម្រាប់គាត់កាលពីរដូវកាលមុនទេ ហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់មិនមានទំនាក់ទំនងល្អជាមួយនាយកកីឡា ហើយក៏មិនមានអារម្មណ៍ល្អជាមួយនាយក និងប្រធានក្លិបផងដែរ។ ដូចគ្នានេះផងដែរ មានភាពតានតឹងទាក់ទងនឹងការផ្លាស់ប្តូរអ្នកគ្រប់គ្រងក្នុងរដូវកាលមុនផងដែរ។
    អតីតកីឡាករ Real Madrid ខាងលើបន្ថែមថា៖ “សំខាន់ Messi គឺជាកីឡាករដែលមានភាពចាស់ទុំក្នុងការឈានទៅរកស្ថានភាពដូចនេះ។ គាត់ដឹងថា Barcelona គឺជាក្លឹបមួយដែលសាកសមនឹងស្ទីលលេងបាល់ទាត់របស់គាត់ និងចែករំលែកនូវចិត្តគំនិតដែលចង់ឈ្នះផងដែរ។ ជាការពិតណាស់កីឡាករ Cristiano Ronaldo បានចាកចេញពី La Liga ហើយជីវិតនៅតែបន្តទៅមុខ ហើយ Messi អាចចាកចេញនាពេលអនាគត ហើយជីវិតក៏នឹងបន្តនៅ La Liga ផងដែរ។ នេះជាប្រភេទកីឡាករតែម្នាក់។ មែនហើយ La Liga អាចរស់បានដោយគ្មាន Messi ប៉ុន្តែវានឹងមិនដូចគ្នាទេ។ ខ្ញុំរីករាយដែលគាត់បានស្នាក់នៅ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី