ហត់ពេក ទីបំផុតប្រធានក្លិប Real Madrid បានបើកភ្លើងខៀវឱ្យបងធំ Ramos ចាកចេញហើយ

51363
  • យោងតាមទូរទស្សន៍ El Chiringuito TV បានឱ្យដឹងថា ប្រធានក្លឹប Real Madrid លោក Florentino Perez បានត្រៀមខ្លួនជាស្រេចក្នុងការអនុញ្ញាតឱ្យ Sergio Ramos ចាកចេញនៅឆ្នាំ ២០២១ ។
    ខ្សែការពារអន្តជាតិអេស្ប៉ាញ និងជាប្រធានក្រុម Real Madrid វ័យ ៣៤ឆ្នាំរូបនេះត្រូវបានគេនិយាយថា ជាមុខសញ្ញាផ្តល់កិច្ចសន្យាដ៏ធំមួយពីក្រុមយក្សបារាំង Paris Saint-Germain ហើយលោក Perez ក៏បានបើកភ្លើងខៀវឱ្យ Ramos ចាកចេញពីពីទ្រនំដែលខ្សែការពារកំណាច់រូបនេះរួមរស់ជាង ១៥ឆ្នាំមកនេះ។
    បងធំ Ramos ត្រូវបានគេនិយាយថា កំពុងស្វែងរកបន្ថែមកុងត្រាថ្មីរយៈពេល ២ ឆ្នាំទៀត នៅ Real Madrid ដែលអាចធ្វើឱ្យកីឡាករកាន់កាប់កំណត់ត្រាទទួលកាតក្រហមច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់រូបនេះ អាចចូលនិវត្តន៍នៅក្នុងក្លឹបនៅឆ្នាំ ២០២៣៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី