Man Utd គ្រោងចរចាជាមួយ BVB ឱ្យហើយ ខ្លាចតម្លៃខ្លួនតារាវ័យក្មេងរូបនេះកាន់តែខ្ពស់

23243
  • ក្រុមបិសាចក្រហម Manchester United នៅតែតាមចែចូវកីឡាករ Jadon Sancho និងត្រូវបានរបាយការណ៍អះអាងថា ពួកគេចង់ធ្វើឱ្យកិច្ចព្រមព្រៀងមួយកើតឡើងនៅមុនព្រឹត្តិការណ៍ការប្រកួតជើងឯកទ្វីបអ៊ឺរ៉ុប នៅរដូវក្តៅខាងមុខមកដល់។
    តម្លៃខ្លួនរបស់តារាវ័យក្មេងអង់គ្លេស Sancho កំពុងតែកើនឡើងយ៉ាងខ្លាំង ហើយ Manchester United យល់ថា វាជាការល្អដែលត្រូវធ្វើការចរចាឱ្យរួចរាល់ជាមួយ Borussia Dortmund នៅដើមឆ្នាំ២០២១នេះ មុនពេលនាំយកខ្សែបម្រើស្លាបវ័យ ២០ឆ្នាំរូបនេះទៅកាន់ទឹកដី Old Trafford នារដូវក្តៅក្រោយ។
    ក្រុមរបស់លោក Ole Gunnar Solskjaer បានបរាជ័យក្នុងការចរចាតម្លៃជាមួយ Dortmund នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅមុន ដូច្នេះត្រូវបានគេមើលឃើញថា ប្រសិនបើតម្លៃផ្ទេរអតីតយុវជនក្រុមមេឃខៀវ Manchester City នៅតែខ្ពស់ខ្លាំងកប់បពក នោះការនាំយក Sancho ត្រឡប់ទៅកាន់ទឹកដីអងគ្លេសវិញ ប្រហែលជាមិនអាចកើតដដែល៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី