ទុក្ខធំហើយ! Barcelona អាចនឹងក្ស័យធនបាត់ពីផែនដីនេះ ក្រោយជួបវិបត្តិធ្ងន់ធ្ងររើមិនរួច

76967
  • ថវិកាចំណាយរបស់ក្លិប FC Barcelona សម្រាប់រដូវកាល ២០២០-២០២១ មានចំនួន ៣៨២,៧ លានអឺរ៉ូ គឺតិចជាងរដូវកាលមុនរហូតដល់ ២៨៨,៣ លានអឺរ៉ូ ដោយសារវិបត្តិការរីករាលដាលនៃវីរុសកូវីដ-១៩។
    La Liga បានបង្ហាញពីការកំណត់ប្រាក់ចំណាយសម្រាប់ក្រុមនីមួយៗ នារដូវកាល ២០២០-២០២១ ហើយ Barca បានធ្លាក់ចុះយ៉ាងខ្លាំងជិត ៣០០ លានផោន។ បច្ចុប្បន្នក្រុមជើងឯករងលីគកំពូលអេស្ប៉ាញមួយនេះ ត្រូវបានកំណត់នៅត្រឹមតែ ៣៨២,៧ លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែផ្ទុយពីរដូវកាលមុន ដែលវាបានកើនឡើងរហូតដល់ ៦៧១លានអឺរ៉ូឯណោះ។
    Real Madrid កំពុងនាំមុខគេជាមួយនឹងទឹកប្រាក់ ៤៦៨.៥ លានអឺរ៉ូ ដោយលោតមកឈរនៅកំពូលតារាងជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៦-២០១៧។ បើតាមរបាយការណ៍មួយបានទម្លាយឱ្យដឹងថា Barca ត្រូវកាត់បន្ថយការចំណាយរបស់ពួកគេឱ្យមកត្រឹមតែ ១៩០លានប៉ុណ្ណោះ ដើម្បីចៀសវាងការក្ស័យធនដែលអាចកើតមានជាយថាហេតុ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី