ស្ដេចគ្រាប់បាល់អ៊ីរ៉ង់ Ali Daei ជឿជាក់ថា Ronaldo នឹងបំបែកកំណត់ត្រារបស់លោក ផុយៗ

12994
  • លោក Ali Daei សង្ឃឹមយ៉ាងមុតមាំថា Cristiano Ronaldo នឹងបំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទីសម្រាប់ជម្រើសជាតិរបស់ខ្លួន ខណៈកំពូលតារាឆ្នើមព័រទុយហ្កាល់នៅសល់តែ ៧គ្រាប់ប៉ុណ្ណោះនឹងតាមទាន់កំណត់ត្រា ១០៩គ្រាប់របស់វីរបុរសអ៊ីរ៉ង់រូបនេះហើយ។
    ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល បានស៊ុតទម្លុះសំណាញ់ទីមួយគ្រាប់ទៀត នៅក្នុងជ័យជម្នះ ៧-០ លើក្រុម Andorra ដោយឥឡូវនេះគាត់មានគ្រាប់បាល់ចំនួន ១០២គ្រាប់ សម្រាប់ប្រទេសព័រទុយហ្កាល់ ដែលធ្វើឱ្យខ្សែប្រយុទ្ធចាស់វស្សារូបនេះឆ្ពោះទៅចារឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្របាល់ទាត់ ជាអ្នករកគ្រាប់បានច្រើនបំផុតនៅកម្រិតអន្តរជាតិ។ ក្រោយមើលឃើញបែបនេះ កំពូលវីរបុសជម្រើសជាតិអ៊ីរ៉ុងលោក Ali បង្ហាញជំនឿចិត្តយ៉ាងខ្ពស់ថា Ronaldo នឹងបំបែកកំណត់ត្រារបស់លោកបានជាក់ជាមិនខាន។
    លោក Ali Daei បានប្រាប់ Record ថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា Cristiano Ronaldo នឹងឈានដល់កំណត់ត្រាគ្រាប់បាល់របស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិ។ គ្មានវិធីទេ (ខ្ញុំនឹងឈឺចាប់) វាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំ ប្រសិនបើកីឡាករនៅកម្រិតរបស់គាត់អាចធ្វើបាន។ Cristiano Ronaldo គឺជាកីឡាករឆ្នើមម្នាក់ មិនត្រឹមតែពេលវេលារបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គ្រប់ពេលទាំងអស់ដែរ។ គាត់គឺជាបាតុភូតដាច់ខាត។ ខ្ញុំសូមអបអរសាទរគាត់ដោយផ្ទាល់។ ប៉ុន្តែដំបូងគាត់ត្រូវទៅដល់ទីនោះសិន។ Cristiano Ronaldo មានគ្រាប់បាល់ ១០២គ្រាប់សម្រាប់ប្រទេសព័រទុយហ្កាល់ ហើយវានឹងឈ្នះកំណត់ត្រារបស់ខ្ញុំ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី