
យោងតាមការសែត The Mirror បានឱ្យដឹងថាក្លឹបបីសាចក្រហម Manchester United នៅតែខឹងសម្បារយ៉ាងខ្លាំងដែលខ្សែការពារ Diego Godin បានប្រើប្រាស់ពួកគេដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Atletico Madrid ។
លោក Jose Mourinho បានគិតថាក្លឹបបានកំណត់គោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗរបស់គាត់ដើម្បីទិញកីឡាករខ្សែការពារ Diego Godin ប៉ុន្តែផ្ទយទៅវិញខ្សែការពារសញ្ជាតិ អ៊ុយរ៉ាហ្គាយ រូបនេះបានចុះកិច្ចសន្យាថ្មីជាមួយក្លឹបយក្សអេស្បាញ Atletico Madrid ទៅវិញ ៕
ដោយ៖តារា