ទប់ចិត្តប្រូ! Courtois ខឹងក្រោធក្រោយមានអ្នកថា ខ្លួនយល់ព្រមផ្លាស់ទៅ Barcelona

20838
  • អ្នកចាំទី Thibaut Courtois របស់ក្រុម Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនដែលមានកិច្ចព្រមព្រៀងណាមួយដើម្បីចូលរួមជាមួយ Barcelona នោះទេ។
    អ្នកចាំទីអន្តរជាតិប៊ែលហ្ស៊ិកវ័យ ២៨ឆ្នាំខាងលើបានបដិសេធការអះអាងនេះដែលធ្វើឡើងដោយលោក Javier Bordas អតីតប្រធានក្លិប Barcelona ថាកិច្ចព្រមព្រៀងមួយរវាងអ្នកចាំទីដៃស្អិតរូបនេះជាមួយក្លិបយក្សអេស្ប៉ាញបានកើតឡើងក្នុងឆ្នាំ ២០១៤ ។ នៅពេលនោះ Courtois កំពុងលេងឱ្យក្រុមតោខៀវ Chelsea ប៉ុន្តែបានដាក់ឱ្យខ្ចីជើងរយៈពេល ៣ ឆ្នាំគួរឱ្យចាប់អារម្មណ៍នៅឯ Atletico Madrid ។
    នៅក្នុងសន្និសីទកាសែតមួយ Courtois បានថ្លែងថា៖ “វាមិនពិតទេដែលខ្ញុំមានកិច្ចព្រមព្រៀង។ ខ្ញុំនៅ Chelsea កំពុងលេងឲ្យ Atletico ក្នុងលក្ខខណ្ឌខ្ចីជើង ខ្ញុំដឹងថាខ្ញុំនឹងត្រឡប់ទៅ Chelsea វិញ ហើយខ្ញុំចង់លេងនៅទីនោះ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគេនិយាយបែបនេះ ប៉ុន្តែវាមិនពិតទេ” ។
    ការអត្ថាធិប្បាយរបស់លោក Bordas នៅក្នុងបទសម្ភាសន៍ជាមួយការសែត Mundo Deportivo បានឃើញលោកបញ្ជាក់ថា លោកបានណែនាំ Courtois ជាជម្រើសក្នុងគោលដៅផ្ទេរ ប៉ុន្តែថ្នាក់ដឹកនាំរបស់ Barcelona បានជ្រើសរើសយកអ្នកចាំទីអាល្លឺម៉ង់ Marc-Andre ter Stegen ជំនួសវិញ។ Courtois បានឆ្លើយតបថា៖ “ខ្ញុំមិនគិតថាខ្ញុំត្រូវតែអត្ថាធិប្បាយលើអ្វីដែលមនុស្សនិយាយនៅក្នុងកាសែតនិងបែបនោះទេ។ ខ្ញុំគិតថាមនុស្សដឹងថាក្តីសុបិន្តរបស់ខ្ញុំតែងតែលេងឱ្យក្លឹប Real Madrid ហើយខ្ញុំពិតជារីករាយនៅទីនោះ”៕ ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី