ហត់នឹងតាមលួងពេក! មេធំ LaLiga ប្រាប់ថា លោកលែងខ្វល់ពីការចាកចេញរបស់ Messi ហើយ

30643
  • យោងតាមលោក Javier Tebas ប្រធានក្របខណ្ឌ La Liga បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ Lionel Messi ក្នុងការចាកចេញពី Barcelona។
    ប្រធានលីគកំពូលអេស្ប៉ាញនិយាយថា ការចាកចេញរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo និង Neymar មិនបានធ្វើឱ្យបាល់ទាត់អេស្ប៉ាញមានការប្រែប្រួលទេ ហើយលោកជឿថាការចាកចេញរបស់ Messi ក៏នឹងមិនផ្ដល់ផលប៉ះពាល់ដូចគ្នាដែរ។ ទោះយ៉ាងណាលោកបានរិះគន់ជាថ្មីម្តងទៀតទៅលើការអនុវត្តហិរញ្ញវត្ថុអយុត្តិធម៌របស់ក្រុម Manchester City ដែលជាក្លឹបដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលពី Barca ។
    លោក Tebas បាននិយាយថា៖ “យើងចង់ឱ្យ Messi ស្នាក់នៅ La Liga ប៉ុន្តែ Ronaldo និង Neymar បានចាកចេញ ហើយយើងមិនបានកត់សំគាល់នូវភាពខុសគ្នានោះទេ។ ពូកយើងត្រៀមខ្លួនរួចរាល់ហើយ”។
    លោកបានបន្ថែមថា៖ “វាហាក់ដូចជាក្លឹបតែមួយគត់នៅ Premier League ដែលនិយាយអំពីការចុះហត្ថលេខាលើ Messi គឺ Manchester City ដែលប្រកួតប្រជែងនៅខាងក្រៅច្បាប់។ ខ្ញុំមិនមែនជាមនុស្សតែម្នាក់គត់ដែលនិយាយបែបនេះទេ។ ខ្ញុំក៏មិនបារម្ភពីពួកគេដែរ។ ខ្ញុំបានរិះគន់អ្វីដែលពួកគេធ្វើច្រើនដង។ ធ្វើវាម្តងទៀតមិនមានអ្វីប្លែកទេ។ City មិនត្រូវបានប៉ះពាល់ដោយ Covid ឬអ្វីនោះទេ ពីព្រោះពួកគេត្រូវបានផ្តល់ហិរញ្ញប្បទានខុសគ្នា ហើយវាមិនអាចទៅរួចទេក្នុងការប្រយុទ្ធប្រឆាំងនឹងរឿងនោះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី