
ទុនសរុបចំនួន ជិត ៩លានដុល្លារត្រូវបានក្រុមហ៊ុនយក្សចំនួនពីរ មកវិនិយោគនៅកម្ពុជា បង្កើតការងារជូនពលរដ្ឋខ្មែរាប់រយកន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
តាមការបញ្ជាក់បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“K R R PROCESSING FOOD CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦២កន្លែង។
២-“ABLE POINT INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតសក់សិប្បនិម្មិត និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៦កន្លែង៕ ដោយ៖ សំណាង