Barcelona បង្ខំចិត្តដាក់លក់ Messi ក្នុងតម្លៃថោកបំផុត ដោយសារមូលហេតុមួយ

63536
  • យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុម Manchester City ត្រូវបានគេរំពឹងថានឹងធ្វើការចុះហត្ថលេខាជាមួយ Lionel Messi នៅក្នុងខែមករានេះ។
    ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ Barcelona ពិតជាអស់សង្ឃឹមក្នុងការបន្តរក្សាម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យឱ្យបន្តរួមរស់ជាមួយពួកគេ ហើយអាចបង្ខំឱ្យក្រុមយក្សអេស្ប៉ាញមួយនេះទទួលយកការផ្តល់ជូនក្នុងតម្លៃទាបត្រឹមតែ ៥០ លានផោន (៥៦ លានអឺរ៉ូ / ៦៦ លានដុល្លារ) សម្រាប់ដេញថ្លៃនាំយកកំពូលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ។
    ទន្ទឹមនឹងនេះដែរ ក្រុមមេឃខៀវ Manchester City បានចាត់ទុកថាការចុះហត្ថលេខាជាមួយ Messi ជាមធ្យោបាយដ៏សំខាន់បំផុត ដើម្បីបញ្ចុះបញ្ចូលលោក Pep Guardiola ឱ្យចុះហត្ថលេខាជាថ្មី ដោយកិច្ចចរចាកិច្ចសន្យាកំពុងជាប់គាំងមិនដំណើរការ។
    គួរជម្រាបជូនផងដែរថា វាជាលើកដំបូងហើយ ដែល Lionel Messi បានស្នើរសុំ Barcelona ចាកចេញ ក្រោយរួមរស់ជាមួយជិត ២០ឆ្នាំកន្លងមកនេះ។ កត្តាដែលធ្វើឱ្យ Messi ចង់ចាកចេញពីក្លិបដែលខ្លួនចាយពេលស្ទើពេញមួយអាជីពរបស់ខ្លួន ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ Barca មិនស្ថិតក្នុងចំណោមក្រុមប្រជែងពានធំៗនៅអឺរ៉ុបទៀតនោះទេ ជាពិសេសការមកដល់របស់គ្រូបង្វឹកថ្មីលោក Ronald Koeman ដែលហាក់មិនសូវពេញចិត្តជាមួយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី