Man Utd កំពុងរៀបចំលុយធំ ដើម្បីស្ទូចយក Varane ពី Real Madrid មិនខ្វល់ពី PSG

19136
  • យោងតាមសាព័ត៌មាន Manchestereveningnews បានឱ្យដឹងថា Manchester United កំពុងត្រៀមចុះហត្ថលេខាលើខ្សែការពារ Raphael Varane របស់ក្លិប Real Madrid ក្នុងឆ្នាំ ២០២១ ។
    ក្រុមដែលឈ្នះជើងឯកក្របខណ្ឌ Premier League ច្រើនជាងគេមួយនេះ មានទំនាក់ទំនងល្អជាមួយ Base Soccer ដែលជាទីភ្នាក់ងារកីឡាករ និងបច្ចុប្បន្នជាអ្នកតំណាងឱ្យ Varane ខណៈខ្សែការពារអន្តរជាតិបារាំងរូបនេះទើបតែឈានដល់ ១៨ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់។
    Varane អាយុ ២៧ ឆ្នាំតែងតែស្ថិតនៅលើរ៉ាដាចង់បានរបស់ក្រុមបិសាចក្រហម ហើយគាត់ត្រូវបានគេមើលឃើញថា នឹងក្លាយជាដៃគូរដ៏ល្អជាមួយខ្សែការពារតម្លៃថ្លៃដាច់គេ Harry Maguire ដើម្បីក្លាយជារបងដែកថែបនៅទឹកដី Old Trafford៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី