ចេញពី Real មិនបានប៉ុន្មានផង Bale និយាយថា វាពិតជាល្អណាស់ក្នុងការលេងនៅក្លិប ដែលចង់បានយើង

24094
  • នៅក្នុងសន្និសិទកាសែតមួយ Gareth Bale បានប្រកាសថា វាពិតជាល្អណាស់ក្នុងការលេងនៅក្លិបដែលចង់បានខ្លួន ខណៈបច្ចុប្បន្នតារាជើងឆ្វេងរូបនេះ កំពុងសាងភាពរីករាយជាថ្មីនៅក្លិបចាស់ Tottenham Hotspur។
    Bale បានចាកចេញពី Real Madrid ក្រោយជួបបញ្ហារាប់មិនអស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគាត់បានចូលរួមជាមួយអតីតក្រុម Tottenham Hotspur របស់ខ្លួន ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ទោះបីជាមានលទ្ធភាពដែលគាត់អាចវិលត្រឡប់ទៅទឹកដី Estadio Santiago Bernabeu នៅរដូវក្តៅខាងមុខក៏ដោយ។
    Bale បានពន្យល់ទៅកាន់អ្នកសារព័ត៌មានថា៖ “វាល្អប្រសើរក្នុងការលេងម្តងទៀត។ ខ្ញុំបានជាសះស្បើយពីបញ្ហាផ្នែករាងកាយ និងលេងបាល់ទាត់ម្តងទៀត ដែលនេះជាអ្វីដែលធ្វើឱ្យកីឡាករបាល់ទាត់ទាំងអស់សប្បាយរីករាយ។ នៅមានរឿងជាច្រើនទៀតដែលត្រូវមក ហើយខ្ញុំនឹងកែលម្អ ប៉ុន្តែត្រូវការពេលវេលាដើម្បីលេងម្តងទៀតរៀងរាល់បីថ្ងៃម្តង។ ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកល្អជាងធម្មតា ប៉ុន្តែខ្ញុំដើរលើផ្លូវត្រូវ។ ខ្ញុំត្រូវធ្វើឱ្យច្បាស់លាស់” ។
    លោក Jose Mourinho បានផ្តល់ទំនុកចិត្តយ៉ាងពេញលេញដល់ Bale ចាប់តាំងពីគាត់បានវិលត្រឡប់ទៅរកភាពដើមកាលពីដើមរដូវកាលនេះ ហើយខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ ក៏បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ Spurs ផងដែរ មុនពេលសម្រាកអន្តរជាតិមកដល់៕ ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី