ពិតណាស់! Fabregas ថា គ្មាននរណាអាចលួចកេរ្តិ៍តំណែលរបស់ Messi នៅ Barcelona បាននោះទេ

18396
  • គ្មាននរណាអាចលួចកេរ្តិ៍តំណែលរបស់ Lionel Messi បានទេ ប្រសិនបើគាត់ចាកចេញពី Barcelona នេះបើយោងតាមសម្ដីវីរបុសក្រុមអ្នកមានបុណ្យ Cesc Fabregas ។
    Messi កំពុងព្យាយាមស្វែងរកឱកាសផ្លាស់ចេញពីទឹកដី Camp Nou ជាថ្មីម្តងទៀតនៅឆ្នាំ ២០២១ បន្ទាប់ពីបរាជ័យចាកចេញ ក្រោយពី Barcelona កំណត់តម្លៃផ្ទេរខ្ពស់ហួសប្រមាណរហូតដល់ ៧០០លានអឺរ៉ូ កាលពីទីផ្សារដោះដូរកីឡាករនារដូវក្ដៅកន្លង។ ទីបំផុត Barca និង La Liga ទទួលជោគជ័យក្នុងការធ្វើឱ្យប្រាកដថា ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលគោរពតាមកិច្ចសន្យារបស់គាត់ បន្ទាប់ពីការស្នើសុំផ្ទេរជាលើកដំបូង ចាប់តាំងពីរួមរស់នៅទីនោះជិត ២០ឆ្នាំមកនេះ ប៉ុន្តែ Messi នឹងមានសេរីភាពក្នុងការចរចាជាមួយក្លិបដទៃផ្សេងទៀត អំឡុងទីផ្សារចាប់ផ្តើមបើកឡើងវិញ នៅថ្ងៃទី១ ខែមករា នាឆ្នាំ២០២១។
    ក្រុម Manchester City, Inter Milan និង Paris Saint-Germain សុទ្ធសឹងតែបានក្លាយជាគោលដៅផ្ទេរកំពូល សម្រាប់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ។ គួរឱ្យដឹងថា ម្ចាស់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប ៦សម័យកាល នឹងត្រូវផុតកុងត្រាជាមួយ Barcelona នៅចុងរដូវកាលនេះ។ ជាមួយគ្នានេះ អតីតមិត្តរួមក្រុម និងក្រុមគោជល់អេស្ប៉ាញ Fabregas បាននិយាយថា បើសិន Messi ចាកចេញពិតប្រាកដមែននោះ គឺគ្មានកីឡាករណាម្នាក់អាចដណ្ដើមអ្វីដែលតារាជើងអូសរូបនេះ បានធ្វើនៅក្រុមកាតាឡាន់នោះទេ។
    អតីតខ្សែបម្រើ Arsenal និង Chelsea ខាងលើបានប្រាប់វិទ្យុ Catalunya ថា៖ “មិនអីទេ Leo គឺជាតារាដ៏ធំម្នាក់ ហើយអ្នកគាំទ្រក៏ដឹងដែរ។ ពួកគេនឹងគិតថា Wow គាត់កំពុងចាកចេញទៅហើយ។ ខ្ញុំគិតថាថ្ងៃដែលគាត់ចាកចេញពី FCB ចាប់ពីនាទីដំបូង អ្នកគ្រប់គ្នានឹងផ្តល់តម្លៃដ៏ធំធេងដល់អ្វីដែលគាត់បានធ្វើក្នុងរដូវកាលនេះ គ្មាននរណាម្នាក់អាចលួចកេរ្តិ៍តំណែលពីគាត់បានទេ។ វាគឺជាអ្វីដែលនឹងស្ថិតស្ថេរជារៀងរហូត”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី