អតីតភ្នាក់ងារ Griezmann ថា Messi ជាស្ដេចនៅក្នុងក្លិប អាកប្បកិរិយាគេពិតជាគួរឱ្យស្អប់ខ្ពើមណាស់

25944
  • Lionel Messi បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់បានវិលត្រឡប់មកអាកាសយានដ្ឋាន El Prat វិញ ក្រោយពីគាត់បានបញ្ចប់កាតព្វកិច្ចអន្តរជាតិ ខណៈគាត់បានបង្ហាញការមិនសប្បាយចិត្តទៅនឹងការអត្ថាធិប្បាយរបស់អតីតភ្នាក់ងាររបស់ Antoine Griezmann ។
    Messi ដែលបានលេងការប្រកួតជម្រុះ World Cup ជាមួយអាហ្សង់ទីន បានធ្វើការឆ្លើយតបទៅនឹងការអះអាងរបស់លោក Eric Olhats ទាក់ទងនឹងឥទ្ធិពលរបស់គាត់នៅ Barcelona ។ ដោយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលរូបនេះបាននិយាយថា៖ “ខ្ញុំធុញទ្រាន់នឹងការស្តីបន្ទោសចំពោះអ្វីៗគ្រប់យ៉ាង” ។
    សូមជម្រាបជូនថា លោក Eric Olhats ដែលជាអតីតភ្នាក់ងាររបស់ Antoine Griezmann បាននិយាយទៅកាន់ France Football កាលពីសប្តាហ៍មុន ហើយបានចោទប្រកាន់ Messi ថា បានធ្វើឱ្យជីវិតរបស់ Griezmann ជួបការលំបាកនៅឯក្លឹប Barcelona។
    លោកបាននិយាយថា៖ “Antoine បានមកដល់ក្លឹបមួយដែលមានបញ្ហាធ្ងន់ធ្ងរ ដែល Messi គ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ គាត់ជាអធិរាជនិងស្ដេចក្នុងពេលតែមួយ ហើយគាត់មិនចាប់អារម្មណ៍នឹងការមកដល់របស់ Antoine ទេ។ អាកប្បកិរិយារបស់ Messi ពិតជាគួរអោយស្អប់ខ្ពើមណាស់ គាត់បានធ្វើឱ្យគាត់មានអារម្មណ៍បែបនេះ។ ខ្ញុំតែងតែលឺ Antoine និយាយថា គាត់មិនមានបញ្ហាជាមួយ Messi ទេ តែក៏មិនដែលមានផ្លូវផ្សេងដែរ។ វាជារជ្ជកាលនៃភេរវកម្ម។ អ្នកនឹងនៅជាមួយគាត់ឬប្រឆាំងនឹងគាត់”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី