Ronaldinho៖ ខ្ញុំចង់ឃើញ Neymar វិលទៅ Barce វិញ ប៉ុន្តែអ្វីដែលសំខាន់នោះគឺគាត់សប្បាយចិត្ត

58320
  • Ronaldinho បានត្រលប់ទៅទីក្រុងបាសេឡូណាក្នុងគោលបំណងផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមួយ ។ បច្ចុប្បន្នគាត់កំពុងផ្សព្វផ្សាយវ៉ែនតាវ៉ែនតារបស់ករុមហ៊ុនមួយ ខណៈពេលរសៀលថ្ងៃសៅរ៍ម្សិលមិញនេះគាត់បានចូលរួមការប្រកួតកីឡា volley នៅលើឆ្នេរខ្សាច់ Castelldefels ។

    Related image

    គាត់ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគ្រាំទ្រនិងអ្នកកាសែតជាច្រើននាក់ ។ ប្រធានបទក្តៅបំផុតគឺគាត់និយាយអំពីអនាគតមិត្តរួមជាតិរបស់គាត់ Neymar ។ កីឡាករប្រេស៊ីលវ័យ ២៦ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Real Madrid ជាជាងការវិលត្រលប់របស់កីឡាដ្ឋាន Camp Nou វិញ ។

    Image result for Ronaldinho with Neymar

    Ronaldinho ចូលចិត្តឃើញ Neymar ទៅលេងនៅ Barcelona ។ វិរៈបុរសរបស់ក្លឹបអ្នកមានបុណ្យរូបនេះបានប្រាប់ការសែត Marca របស់អេស្ប៉ាញថា៖ “អ្វីដែលសំខាន់នោះគឺ Neymar សប្បាយរីករាយ ហើយខ្ញុំចូលចិត្តមិត្តរបស់ខ្ញុំសប្បាយរីករាយ ប៉ុន្តែខ្ញុំនឹងរីករាយជាងនេះប្រសិនបើគាត់វិលត្រឡប់មកកាន់ក្លឹប Barcelona វិញ ប៉ុន្តែវាជាអ្វីដែលខ្ញុំមិនគិតថានឹងកើតឡើង” ។

    Image result for Neymar

    កាលពីថ្ងៃចន្ទ Neymar បានត្រលប់ទៅទីក្រុងបាសេឡូណាវិញផងដែរសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះលោកបានសន្យាជាថ្មីម្តងទៀតនិងបង្ហាញពីភាពស្មោះត្រង់របស់គាត់ទៅក្លិបបច្ចុប្បន្នរបស់ Neymar ក្លឹប Paris Saint-Germain ។ ទោះជាយ៉ាងណាក៏ដោយ Real Madrid ត្រូវបានគេរំពឹងថានឹងត្រឡប់តាមទិញអតីតកីឡាកររបស់ក្លឹប Barce រូបនេះម្តងទៀត ស្របពេលដែលពួកគេកំពុងខ្វះខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី