Zidane ដាក់សំណើទៅកាន់ R.Madrid ឱ្យចាយលុយធំទិញយក Alaba បញ្ចប់ក្ដីសង្ឃឹម PSG

14215
  • យោងតាមគេហទំព័រ Kicker បានឲ្យដឹងថា លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានទាក់ទងជាមួយខ្សែការពារ David Alaba របស់ក្លិប Bayern Munich ។
    ការសែតអាឡឺម៉ង់ខាងលើបានអះអាងថា ខ្សែការពារសញ្ជាតិអូទ្រីសវ័យ ២៨ឆ្នាំ Alaba ដែលនឹងត្រូវផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាល២០២០/២០២១នេះ បានក្លាយជាគោលដៅធំសម្រាប់ក្រុមយក្សរបស់ប្រទេសអេស្ប៉ាញ ខណៈក្រុមស្ដេចស Real Madrid កំពុងស្វះស្វែងរកខ្សែការពារឆ្នើមថ្មី ដើម្បីទៅពង្រឹងតំបន់ការពាររបស់ពួកគេ។
    ការទាមទារប្រាក់ខែដ៏ខ្ពស់របស់តារាឆ្នើម Bayern Munich រូបនេះហាក់ធ្វើឱ្យភាគីខាង Santiago Bernabeu មានការស្ទាក់ស្ទើរ ប៉ុន្តែប្រភពបានឱ្យដឹងទៀតថា PSG ត្រូវបានចាត់ទុកថាជាក្លឹបតែមួយគត់ដែលមានលទ្ធភាព និងឆន្ទៈក្នុងការបំពេញតាមការស្នើសុំរបស់ David Alaba៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី