វីរបុរសហង្សក្រហមម្នាក់ថា Liverpool មិនត្រូវការ Ramos នោះទេ ទោះអស់កីឡាករមួយតារាងក៏ដោយ

11514
  • លោក Steve Nicol បាននិយាយថា Sergio Ramos កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅអាយុ ៣៤ ឆ្នាំ ហើយនឹងជាជម្រើសមួយសម្រាប់ក្រុម Liverpool ក្នុងខែមករា ប្រសិនបើពួកគេអស់សង្ឃឹមដែលកីឡាករទាំងនោះមិនទាន់ជាសះស្បើយពីរបួស។
    ក្រុមហង្សក្រហមត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងទីផ្សារដោះដូរកីឡាករនៅរដូវរងា ដើម្បីពង្រឹងក្រុមជាថ្មីនៅពាក់កណ្តាលរដូវកាល។ នោះក៏ព្រោះតែលោក Jurgen Klopp បានស៊ូទ្រាំនឹងសំណាងអាក្រក់ចំពោះកីឡាកររបស់លោកបានជួបបញ្ហារបួសស្ទើរតែមួយតារាងតែម្ដង ខណៈដែលកំផែងដ៏រឹងមាំ Virgil van Dijk និង Joe Gomez ត្រូវសម្រាករយៈពេលវែង។ មានជម្រើសជាច្រើនត្រូវបានជំរុញឱ្យក្រុមហង្សក្រហមពិចារណានាំយក ដោយមាន Dayot Upamecano របស់ក្រុម RB Leipzig និង Kalidou Koulibaly នៃក្រុម Napoli និងរួមមានកីឡាករឆ្នើមៗជាច្រើនទៀត។
    អតីតខ្សែការពារហង្សក្រហមវ័យ ៥៨ឆ្នាំរូបនេះបានប្រាប់ ESPN FC នៅពេលត្រូវបានគេសួរថាតើ Ramos អាចជាបេក្ខភាពដើម្បីជួយក្រុម Liverpool ឆ្លងកាត់ស្ថានភាពលំបាកដែរឬទេ? លោកបានឆ្លើយតបថា៖ “ខ្ញុំមិនចង់ធ្វើឱ្យរឿងនេះអាក្រក់ទេ ប៉ុន្តែវាអាស្រ័យលើពួកគេអស់សង្ឃឹម។ ស្តាប់ប្រសិនបើ Virgil van Dijk នៅមានបញ្ហាទៀត ហើយវានឹងចំណាយពេលយូរទៀតប្រសិនបើ Joe Gomez កំពុងតស៊ូ អ្នកគួរតែទៅរកនរណាម្នាក់ដូចជា Upamecano អាយុ ២១ ឆ្នាំ ដែលអ្នកនឹងមានរយៈពេលមួយទសវត្ស។ ប្រសិនបើអ្នកមិនអាចទទួលបានគាត់ទេ នោះអ្នកនឹងចាប់ផ្តើមស្វែងរកថ្មី”។
    លោក Steve Nicol បន្តទៀតថា៖ ច្បាស់ណាស់អ្នកចង់បានកីឡាករវ័យក្មេងដែលនឹងនៅទីនោះមួយរយៈ។ ដូច្នេះសូមស្តាប់ប្រសិនបើពួកគេទទួលបាន Ramos វាអាចសម្រាប់តែពីររដូវទៀតប៉ុណ្ណោះ។ ខ្ញុំគិតថា គាត់ស្ថិតក្នុងស្ថានភាពខ្សោយបន្តិច។ ប៉ុន្តែវាមិនមែនជាការចុះហត្ថលេខាដ៏អាក្រក់បំផុតដែលមិនធ្លាប់មានទេ គាត់នឹងធ្វើការ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី