AFC បានជ្រើសរើសប្រទេសថៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC U23 Championships នៅឆ្នាំ ២០២០

14253
  • ប្រទេសថៃត្រូវបានគេជ្រើសរើសជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC U23 Championships នៅឆ្នាំ ២០២០ ដែលត្រូវបានគេហទំព័រផ្លូវការរបស់ AFC ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ ខែ សីហា កន្លងទៅនេះ ។

    Related image

    ការប្រកួតប្រជែងឆ្នាំនេះត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះដោយប្រទេសចិនកាលពីដើមឆ្នាំនេះ ដែលប្រទេស អ៊ូសបេគីស្ថាន បានក្លាយជាម្ចាស់ជើងឯក និង វៀតណាម ជាជើងឯករង ។ ថៃបានក្លាយជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ ២០២០ ក្រោយពី គណៈកម្មាធិការ AFC សម្រេចចិត្តមិនជ្រើសរើស វៀតណាម, ម៉ាឡេស៊ី និង អូស្ត្រាលី  ។

    Image result for AFC U23 Championships

    សម្រាប់ប្រទេសថៃដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត នឹងមិនតម្រូវឲ្យធ្វើការជម្រុះនោះឡើយ ខណះក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំរបស់ពួកគេនាពេលថ្មីៗនេះបានបាត់បង់នូវឱកាសដណ្ដើមពានរង្វាន់ Asian Game ក្រោយពីពួកគេបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះត្រឹមវគ្គជម្រុះតាមពូលតែប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    football-tribe
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី