ច្បាស់ហើយ! អតីតកីឡាករ Barca ម្នាក់អះអាងថា Messi នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

24501
  • អតីតខ្សែប្រយុទ្ធលោក Rivaldo ជឿជាក់ថា ក្រុមប្រឹក្សាភិបាល Barcelona ថ្មីនឹងបរាជ័យក្នុងការបញ្ចុះបញ្ចូល Lionel Messi ឱ្យស្នាក់នៅក្លឹប ហើយកីឡាករអន្តរជាតិអាហ្សង់ទីននឹងចាកចេញពីទឹកដី Camp Nou នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២០/២១ ។
    ប្រធានក្រុម Barcelona រូបនេះបានស្នើសុំឱ្យក្លិបដោះលែងខ្លួននៅរដូវក្តៅ ប៉ុន្តែអតីតក្រុមប្រឹក្សាភិបាលបានបដិសេធមិនអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃឡើយ។ Rivaldo បានបង្ហាញថា ក្រុមកាតាឡានដែលឈ្នះពានរង្វាន់ក្នុងស្រុកឬអ៊ឺរ៉ុបដ៏ធំមួយនៅរដូវកាលនេះ អាចផ្លាស់ប្តូរគំនិតរបស់ Messi បាន។
    Rivaldo បានសរសេរនៅលើ Betfair ថា៖ “Barcelona បានចរចារួចហើយនូវការកាត់ប្រាក់ខែខ្លះជាមួយកីឡាករ ហើយក៏បានព្យាយាមធ្វើការកាត់បន្ថយទូទៅដែលត្រូវបានបដិសេធដោយក្រុមនេះ ដូច្នេះនេះមិនមែនជារឿងថ្មីសម្រាប់កីឡាករឡើយ។ ប៉ុន្តែវាពិតជាការពង្រឹងគំនិតដែលថា ការឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តកុងត្រាថ្មីរបស់ Messi នឹងជួបការលំបាកជាមួយនឹងការកាត់បន្ថយប្រាក់ខែរបស់គាត់នោះ”។
    អតីតម្ចាស់ពាន Ballon D’or រូបនេះបន្តទៀតថា៖ “ជាការពិត Messi នឹងទទួលបានការផ្តល់ជូនកាន់តែប្រសើរពីក្លឹបផ្សេងទៀត ហើយបានព្យាយាមចាកចេញពីក្លឹបនៅដំណាច់រដូវកាលមុន។ ខ្ញុំមិនអាចមើលឃើញពីរបៀបដែលក្រុមប្រឹក្សាភិបាលរបស់យើងនឹងបញ្ចុះបញ្ចូលគាត់ឱ្យដើរថយក្រោយលើការសម្រេចចិត្តនោះទេ”៕ ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី