
ក្រុមដែលត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃការដណ្ដើមពានរង្វាន់ ហ៊ុនសែនខាប់ រដូវកាល ២០១៨ បានរកឃើញហើយគឺ ក្លឹប ក្រសួងការពារជាតិ ត្រូវប៉ះជាមួយក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ ( Police ) ។
ក្លឹប ក្រសួងការពារជាតិ ត្រូវបានរងចាំក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ ជាស្រាប់ក្រោយពីបំបាក់ក្រុមកំពុងឈរនៅកំពូលតារាងលីគកំពូលកម្ពុជា ក្លឹប ណាហ្គាវ៉ើល ក្នុងលទ្ធផល ៣ ទល់នឹង ១ ។ ខណះក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ បានទម្លាក់ក្រុមខ្លាំងប្រចាំខេត្ត សៀមរាប អង្គរថាយហ្គឺ ក្នុងលទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញនេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
ដូច្នេះមានន័យថា ក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវជួបជាមួយ ក្លឹប ក្រសួងការពារជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ ហ៊ុនសែនខាប់ រដូវកាល ២០១៨ នេះ នៅថ្ងៃទី ០៦ ខែ តុលា ខាងមុខនេះ នៅកីឡាដ្ឋាន ពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ ល្ងាចតទៅ ៕
ដោយ៖តារា