អ្នកគាំទ្រ Barcelona នាំគ្នាឃាត់ឡាន Griezmann ហើយស្រែកដាក់ថា សូមគោរព Messi ៗ

32123
  • អ្នកគាំទ្រក្រុម Barcelona ពីរបីនាក់បានស្រែកដាក់ Antoine Griezmann ក្រោយពីគាត់ចាកចេញពីកន្លែងហ្វឹកហាត់របស់ Barcelona ។
    បើយោងតាមវីដេអូមួយបានមើលឃើញថា ក្រុមអ្នកគាំទ្រប៉ុន្មាននាក់បានស្រែកដាក់កីឡាករអន្តរជាតិបារាំង Griezmann ថា គោរព Messi គោរព Messi! ហើយហាក់ដូចជាពួកគេព្យាយាមបញ្ឈប់ឡានដើម្បីនិយាយជាមួយខ្សែប្រយុទ្ធម្ចាស់អាវលេខ៧ រូបនេះផងដែរ។ នាពេលថ្មីៗនេះ ក្រោយបញ្ចប់ការប្រកួតជាលក្ខណៈអន្តរជាតិ Lionel Messi បានប្រាប់បណ្តាញសារព័ត៌មានថា គាត់ពិតជាធុញទ្រាន់នឹងបញ្ហាគ្រប់យ៉ាងនៅ Barcelona។
    គួរឱ្យដឹងថា កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះត្រូវបានពូរបស់ Griezmann ដែលជាភ្នាក់ងារផ្ទាល់របស់តារារូបនេះ បានធ្វើការស្តីបន្ទោសទៅលើម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលថា បានធ្វើឱ្យក្មួយប្រុសរបស់គាត់ជួបការលំបាកនៅ Barca៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី