ដោយសារជួបវិបត្តិលុយធ្ងន់ធ្ងរ Juventus កំពុងពិចារណាបោះបង់តារាជើងស៊ុតរបស់ខ្លួនរូបនេះ

22651
  • ក្រុមសេះបង្កង់ Juventus មិនប្រញាប់ប្រញាល់ជ្រើសយកជម្រើសទិញផ្ដាច់ ៣៥ លានអឺរ៉ូ (៣១ លានផោន ឬ ៤១ លានដុល្លារ) លើ Alvaro Morata នោះទេ។
    Morata ដែលទទួលបានជោគជ័យក្នុងរយៈពេល ២ ឆ្នាំនៅ Juve ចន្លោះឆ្នាំ ២០១៤ និង ២០១៦ បានវិលត្រឡប់ទៅទីក្រុង Turin វិញ ក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid កាលពីខែកញ្ញា។ Juventus បានចំណាយប្រាក់ដំបូង ១០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ ហើយពួកគេមានជម្រើសក្នុងការបន្តខ្ចីជើងមួយឆ្នាំបន្ថែមទៀតនៅចុងបញ្ចប់នៃរដូវកាល ក្នុងតម្លៃដូចគ្នានេះ។ Juve ក៏អាចចុះហត្ថលេខាលើ Morata ផ្ដាច់តែម្ដងក្នុងតម្លៃ ៤៥ លានអឺរ៉ូ (៤០ លានផោនរ / ៥៣ លានដុល្លារ) នារដូវក្តៅខាងមុខ ប្រសិនបើពួកគេចង់ ប៉ុន្តែការសែត Goal បានឱ្យដឹងថា ក្លិបយក្សរបស់អ៊ីតាលីមួយនេះមានគំរោងរង់ចាំរហូតដល់ឆ្នាំក្រោយ មុនពេលដែលគាត់ផ្លាស់ទៅកាន់កីឡដ្ឋាន Allianz Stadium ជាអចិន្រ្តៃយ៍ មានន័យថាពួកគេនឹងមិនចាំបាច់ចំណាយប្រាក់ច្រើននោះទេ។
    ម្ចាស់ជើងឯក Serie A កំពុងរីករាយសម្រាប់ការរួមចំណែករបស់ Morata នៅដើមរដូវកាល ២០២០-២១ ប៉ុន្តែពួកគេស្ទាក់ស្ទើរក្នុងការឆ្លើយតបនឹងតម្លៃស្នើសុំរបស់គាត់នៅពេលនេះ ដោយសារភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីវិបត្តិការរីករាលដាលនៃវីរុសកូវីដ-១៩។ Morata រកគ្រាប់បាល់បាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨ លើកដំបូងរបស់គាត់ ចាប់តាំងពីបានវិលត្រឡប់មក Juve វិញ ហើយក៏បានបង្ហាញទម្រង់លេងដ៏លេចធ្លោសម្រាប់ជម្រើសជាតិកាលពីសប្តាហ៍មុនផងដែរ។ កីឡាករវ័យ ២៨ ឆ្នាំបានរកគ្រាប់បាល់បើកឆាកក្នុងការទទួលជ័យជម្នះនៃពាន Nations League សម្រាប់អេស្បាញក្នុងលទ្ធផល ៦-០ លើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់កាលពីថ្ងៃអង្គារ ដែលធានាថាក្រុមរបស់លោក Luis Enrique បានឈានទៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី