គ្រាន់តែឮថា Ramos រកក្លិបថ្មីភ្លាម ក្រុមនៅអង់គ្លេសស្ទើរតែទាំងអស់ បុកក្បាលគ្នាចង់បាន

25944
  • ក្លិបធំៗទាំង ៦ នៃក្របខណ្ឌ Premier League បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយ Sergio Ramos។
    ខ្សែការពារចាស់វស្សាររបស់ក្លិប Real Madrid វ័យ ៣៤ឆ្នាំរូបនេះ នឹងត្រូវផុតកិច្ចសន្យានៅចុងបញ្ចប់រដូវកាល២០២០/២០២១ ហើយនឹងធ្វើការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយជាមួយទឹកដី Santiago Bernabeu។ ប៉ុន្តែបើយោងតាមគោលនយោបាយរបស់ក្លិប ពួកគេមិនអាចបន្តកុងត្រារយៈពេលវែងដល់កីឡាករដែលមានអាយុលើស ៣០ឆ្នាំនោះទេ ដោយអាចផ្ដល់ត្រឹមតែ ១ឆ្នាំទៀតប៉ុណ្ណោះ ទើបធ្វើឱ្យ Ramos ស្វះស្វែងរកក្លិបថ្មីផ្សេងទៀតដែលសាកសមនឹងខ្លួន ដើម្បីបន្តដំណើរទៅមុខទៀត។
    ក្រោយលេចលឺថា ខ្សែការពារដ៏ឆ្នើមរូបនេះនឹងត្រូវផុតកុងត្រា ក្លិបយក្សៗនៅអង់គ្លេសរួមមាន Liverpool, Manchester City, Manchester United, Chelsea, Arsenal និង Tottenham Hotspur សុទ្ធសឺងតែតម្រង់ជួរចាំទទួលយក Ramos ហើយពួកគេបានបង្ហាញចំណាប់អារម្មណ៍ថានឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងមួយនេះអាចកើតមានឡើង៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី