ក្រោយស៊ុតដូចរន្ទះ ច្បាស់ណាស់ថា Felix កំពុងដើរតាមគន្លងតារារូបនេះ ក្លាយជាកីឡាករកំពូល

24242
  • ព័ត៌មានអាក្រក់នៅសប្តាហ៍នេះសម្រាប់ Atletico Madrid បានកើតឡើងតាមរយៈការធ្វើតេស្តិ៍មេរោគវិជ្ជមានកូវីដ-១៩ របស់ Luis Suarez ដោយរារាំងមិនឱ្យតារាអន្តរជាតិអ៊ុយរូហ្គាយរូបនេះជួយក្រុមក្នុងជំនួបប៉ះជាមួយអតីតក្រុមចាស់ Barcelona នៅយប់ថ្ងៃសៅរ៍។
    បច្ចុប្បន្ន Atletico Madrid បានក្លាយជាក្រុមមួយមានកីឡាករឆ្នើមៗលេចធ្លោជាច្រើននៅ La Liga ។ ប៉ុន្តែមានពាក្យចចាមអារ៉ាមត្រូវបានលើកឡើងនៅពេលដែល Atletico ខ្ជះខ្ជាយលុយ ១២៦ លានអឺរ៉ូ (១១៣ លានផោន / ១៤២ លានដុល្លារ) លើ Joao Felix កាលពីខែកក្កដាឆ្នាំ ២០១៩ ដែលធ្វើឱ្យយុវជនព័រទុយហ្កាលរូបនេះ ក្លាយជាកីឡាករថ្លៃជាងគេទី៥ ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ តម្លៃខ្លួនខ្ពស់កប់ពពកនេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ សម្រាប់កីឡាករម្នាក់ដែលទើបតែបង្ហាញខ្លួនបាន ២៦ ប្រកួតនៅក្នុងក្រុមឈុតធំរបស់ Benfica ។
    កីឡាករដែលមានរហ្ស័សនាមថា Ronaldo ទី២ ត្រូវបានគេមើលឃើញថា គឺជាអ្នកស្នងតំណែងរបស់កំពូលខ្សែប្រយុទ្ធបារាំង Antoine Griezmann ដែលបានចាកចេញទៅកាន់ Barcelona កាលពីគ្រាតំណាលគ្នានោះ។ តែទោះជាយ៉ាងណា វាហាក់មិនដូចកាលរំពឹងទុកនោះទេ ដោយការបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំដែលមានការប្រកួតប្រជែងគ្នាខ្លាំង ធ្វើឱ្យ Felix ហាក់ពិបាកសម្របខ្លួន ដោយលេងឱ្យក្រុមលោក Simeone ចំនួន ៤៦ប្រកួត ស៊ុតបញ្ចូលទីបានត្រឹមតែ ១៦គ្រាប់ប៉ុណ្ណោះ ខណៈ Griezmann ត្រូវបានគេចាត់ទុកថា វីរបុសសម្រាប់ក្រុម AT ជាមួយគ្រាប់បាល់ ១៣៣គ្រាប់ក្នុងប្រកួត ២៥៧លើក។
    Felix ធ្លាប់បានប្រាប់ Marca កាលពីខែសីហាថា៖ “ខ្ញុំនៅទីនេះដើម្បីលេងបាល់ទាត់របស់ Cholo (លោក Simeone) ហើយខ្ញុំធ្វើអ្វីដែលគាត់សុំឱ្យខ្ញុំធ្វើ។ ប្រសិនបើខ្ញុំអាចធ្វើអ្វីដែល Griezmann បានធ្វើ (នៅ Atletico) ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់ ព្រោះគាត់បានបង្កើតប្រវត្តិសាស្ត្រនៅក្លឹបនេះ ហើយធ្វើបានយ៉ាងល្អ។ គាត់រីកចម្រើនច្រើនជាមួយ Cholo ហើយប្រសិនបើខ្ញុំធ្វើដូចគ្នា នោះនឹងវាល្អសម្រាប់ខ្ញុំ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី