តារាវ័យក្មេងម្នាក់ថា Messi ជាមនុស្សក្រៅភព ចំណែកឯ Ronaldo ជាសត្វ

32456
  • Trincao អះអាងថា កីឡាករ Lionel Messi នឹងនៅតែបន្តស្នាក់នៅ Barcelona ដដែល មិនចាកចេញទៅណានោះទេ ខណៈតារាវ័យក្មេងរូបនេះបន្តនិយាយថា កីឡាករអន្តរជាតិអាហ្សង់ទីន និងគូប្រកួតប្រជែងស្លាប់រស់ Cristiano Ronaldo ជាមនុស្សក្រៅភពពីរផ្សេងគ្នា។
    សម្រាប់ពេលនេះម្ចាស់ពានរង្វាន់ Ballon D’or ចំនួន ៦សម័យកាល Messi នៅតែស្ថិតនៅក្នុងបញ្ជីឈ្មោះនៅ Camp Nou ដដែល ប៉ុន្តែមានចំណួរចោទសួរថាតើគាត់នឹងនៅ Barca ហួសពីរដូវក្តៅឆ្នាំ ២០២១ ឬចាកចេញទៅលេងឱ្យក្លិបដទៃ ជាលើកដំបូងក្នុងអាជីព? Messi បានបែកធ្លាយព័ត៌មានម្តងហើយម្ដងទៀត សម្រាប់ការចាកចេញពី Barcelona ប៉ុន្តែតែងតែត្រូវបានរារាំងដោយក្លិប ប៉ុន្តែកំពូលខ្សែប្រយុទ្ធរូបនេះអាចបើកកិច្ចពិភាក្សាជាមួយក្លិបដទៃដែលចាប់អារម្មណ៍ចង់បានរូបគេ ចាប់ពីខែមករាតទៅ នៅពេលដែលគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងបញ្ចប់រដូវកាល។ តែទោះជាយ៉ាងណា Trincao មានជំនឿចិត្តយ៉ាងមុតមាំថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំខាងលើ នឹងនៅតែបន្តរួមរស់ជាមួយក្រុមអ្នកមានបុណ្យ Barcelona រយៈពេលវែងជាបន្តទៀត។ ហើយសមាជិកថ្មីថ្មោងនៃជម្រើសជាតិព័រទុយហ្កាល់វ័យ ២០ឆ្នាំរូបនេះ បានចាត់ទុក Messi ជាមនុស្សក្រៅភាព ដោយរូបគេចង់លេងជាមួយក្នុងរយៈពេលជាយូរទៀត។
    Trincao បានប្រាប់ Mundo Deportivo អំពី Messi ថា៖ “ខ្ញុំគិតថាគាត់នឹងនៅ។ ខ្ញុំឃើញ Leo ស្ងប់ស្ងាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយតែងតែចង់ហ្វឹកហាត់ ហើយខ្ញុំគិតថាយើងនឹងរីករាយជាមួយ Leo រយៈពេលជាយូរទៀតនៅ Barca”។
    យុវជនវ័យក្មេងរូបនេះបាននិយាយទៀតថា៖ “ពួកគេជា Alien ពីរផ្សេងគ្នា (Messi និង Ronaldo)។ ក្នុងចំណោមកីឡាករឆ្នើមទាំង២ ក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាកីឡាករលេងជើងឆ្វេងម្នាក់ ខ្ញុំស្រលាញ់ Messi ប៉ុន្តែ Cristiano គឺជាមិត្តរួមជាតិរបស់ខ្ញុំ ជាសត្វមួយប្រភេទ និងជាបាតុភូតមួយ ហើយវាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ ក្នុងការនិយាយថាអ្នកណាល្អបំផុត”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី