កីឡាករ Blaise Matuidi បានហៅ Cristiano Ronaldo ថា ” បីសាចការងារ “

10182

កីឡាករ Blaise Matuidi បានបញ្ជាក់ថាលោកយល់ច្បាស់អំពីមូលហេតុដែល Cristiano Ronaldo បានឈ្នះពានរង្វាន់ Ballons d’Or ចំនួនប្រាំដងនៅក្នុងអាជីពរបស់លោក ហើយកីឡាករសញ្ជាតិបារាំងរូបនេះបានស្វាគមន៍មិត្តរួមក្រុម Juventus ថ្មីរបស់លោកដោយហៅថា “បិសាចការងារ” ។

ក្លឹបសេះបង្កង់ Juventus បាននាំយកតារាឆ្នើមរបស់ព័រទុយហ្កាល់ទៅលេងឱ្យកីឡាដ្ឋាន Turin ក្នុងការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការឈ្នះពានរបស់ពួកគេមិនត្រឹមតែនៅក្នុងក្របខ័ណ្ឌលីកក្នុងស្រុកប៉ុណ្ណោះទេថែមទាំងចង់ទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌ Champions League ទៀតផង ។ កីឡាករវ័យ ៣៣ ឆ្នាំនេះមិនទាន់បានរកគ្រាប់បាល់ដំបូងរបស់គេសម្រាប់ក្រុមរបស់លោក Massimiliano Allegri នៅឡើយទេ ខណះដែល Juventus បានយកឈ្នះទៅលើក្រុម Parma, Lazio និង Chievo បីប្រកួតមកហើយ ។ ប៉ុន្តែអតីតកីឡាករក្រុម Manchester United រូបនេះត្រូវបានគេរំពឹងទុកថានឹងរកគ្រាប់បាល់ច្រើន ខណះគាត់បានស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់គ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន ។

ខ្សែបម្រើបារាំងរូបនេះបាននិយាយថា៖ “គាត់គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយវាពិតជារីករាយណាស់ក្នុងការលេងជាមួយគាត់ ។ គាត់ជាសត្វចម្លែក ដែលគាត់មកមុនគេប៉ុន្តែចាកចេញក្រោយគេ ហើយគាត់ធ្វើការហើយធ្វើការទៀតជា … ខ្ញុំមិនដែលឃើញរឿងនេះពីមុននោះទេ ហើយខ្ញុំយល់កាន់តែច្បាស់ថាហេតុអ្វីគាត់ឈ្នះពាន Ballons d’Or ៥ សម័យកាល” ។

Image result for Blaise Matuidi with  Cristiano Ronaldo

ទោះបីជា Ronaldo រកគ្រាប់បាល់មិនទាន់បាននៅឡើយក៏ដោយក៏ក្រុម Bianconeri ( Juve ) មានកំណត់ត្រាដ៏ល្អឥតខ្ចោះបន្ទាប់ពីការប្រកួតចំនួនបីប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A ដែលបានឈ្នះទាំងបីប្រកួតទាំងអស់ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី