ឃើញពូកែដើរចោទគេពេក Pep ដាក់ចំៗថា Mourinho ឯងគ្រូពេទ្យមែន បានចេះដឹងម្លឹងៗ

15843
  • លោក Pep Guardiola បានវាយបកទៅលើលោក Jose Mourinho ដែលបានលើកឡើងថា ក្រុម Manchester City បានដាក់សម្ពាធលើគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ឲ្យដោះលែងកីឡាករ Raheem Sterling នៅមុនការប្រកួតនៅថ្ងៃសៅរ៍នេះ។
    នៅចុងសប្តាហ៍នេះដែលលោក Guardiola បានចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយ Man City ហើយលោក Mourinho ក៏បានប្រារព្ធពិធីមួយឆ្នាំ ក្នុងការកាន់តំណែងជាគ្រូបង្វឹក Tottenham ខណៈអ្នកទាំងពីរនឹងជួបគ្នានៅឯកីឡដ្ឋាន Tottenham Hotspur នារាត្រីនេះ។ ការពិភាក្សានៅសប្តាហ៍នេះបានលើកឡើងថា City បានដាក់សម្ពាធទៅលើលោក Southgate ដើម្បីធ្វើឱ្យ Sterling ត្រូវបានដោះលែងពីកាតព្វកិច្ចនៅអង់គ្លេសមុនពេលកំណត់។ ការរិះគន់ទាំងនេះ បានធ្វើឱ្យលោក Guardiola ចោទសួរថា តើលោក Mourinho ជាវេជ្ជបណ្ឌិតមែនឬទេ? ទើបលោកហ៊ានចោទពួកគេបែបនេះ។
    លោក Guardiola បាននិយាយថា៖ “លោក Mourinho ត្រូវទៅជួបគ្រូពេទ្យសម្រាប់ក្រុមជម្រើសជាតិមកពីអង់គ្លេស និង Manchester City។ គាត់ត្រូវទៅជួបគ្រូពេទ្យ លើកលែងតែប្រសិនបើលោក Mourinho ប្រហែលជាគ្រូពេទ្យ។ ខ្ញុំមិនដឹងទេ”។
    អតីតគ្រូបង្វឹក Barca ខាងលើបានបន្ថែមទៀតថា៖ “ស្តាប់ ខ្ញុំនឹងមិនឆ្លើយអ្វីអំពី Jose ទេ។ ខ្ញុំបាននិយាយអំពីវេជ្ជបណ្ឌិត ពីព្រោះគាត់បានចោទប្រកាន់អ្វីមួយដែលយើងបានធ្វើដែលមិនពិត ដូច្នេះគាត់ត្រូវតែនិយាយជាមួយគ្រូពេទ្យអំពីរឿងទាំងអស់នេះ។ កុំសួរខ្ញុំ ព្រោះខ្ញុំមានអាយុជិត ៥០ ឆ្នាំ ដូច្នេះខ្ញុំចាស់ល្មមនឹងយល់ហើយ”៕ ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី