មិចម៉ាទេ! Barca ជួបរដូវកាលអាក្រក់បំផុតពុំធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំ Messi ប្រហែល ByeBye

23798
  • Barcelona បានជួបរដូវកាលអាក្រក់បំផុតពុំធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំមកនេះនៅ LaLiga Santander ក្រោយពួកគេបានបរាជ័យក្រោមថ្មីជើងក្រុមខ្លាំង Atlético Madrid កាលពីយប់ថ្ងៃទី២១។
    ពេលវេលារបស់លោក Ronald Koeman នៅ Barcelona កំពុងដុតកម្ដៅខ្លាំងឡើងៗហើយ ក្រោយដឹកនាំក្រុមកាន់តែអាក្រក់ទៅៗ ជាពិសេសចាញ់ក្រោមស្នាដៃគូប្រកួតប្រជែង AT Madrid នៅឯទឹកដី Estadio Wanda Metropolitano កាលពីថ្ងៃសៅរ៍នេះ ខណៈនេះជាបរាជ័យលើកទី៣ ក្នុងលីគនៅរដូវកាល២០២០/២០២១នេះ។
    ក្រុមកាតាឡានបានរកបានតែ ១១ ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២៤ពិន្ទុដំបូង។ ពួកគេឈ្នះ ៣ ដង ស្មើ ២ ដងនិងចាញ់ ៣ ដង ក្នុង ៨ ប្រកួតរបស់ពួកគេ ដែលនេះជាលទ្ធផលមិនល្អសម្រាប់ក្រុមដែលមានគម្រោងប្រជែងយកពានរង្វាន់។ ហើយនេះគឺជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ Barcelona ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។ ហើយនេះក៏មិនមែនគិតចាប់តាំងពីឆ្នាំ ១៩៩៥/៩៦ ទេដែលពួកគេមានការចាប់ផ្តើអាក្រក់បែបនេះ ដោយ Barca ក៏ធ្លាប់ចាញ់ ៣ ដងក្នុងរដូវកាល២០០០/០១ ដូចគ្នានេះដែរ ប៉ុន្តែពួកគេបានឈ្នះ ៤ ប្រកួត និងមាន ១៣ ពិន្ទុ នៅតែល្អជាងរដូវកាលបច្ចុប្បន្នរបស់ពួកគេនេះ៕ ដោយ៖ តារា

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី