ឃើញស៊ុតសាហាវពេក គ្រូ AC Milan និយាយថា Zlatan ឥលូវខ្លាំងជាងគាត់កាលពី ១០ឆ្នាំមុនទៅទៀត

42668
  • លោក Gennaro Gattuso គ្រូបង្វឹកក្រុម Napoli ជឿជាក់ថា Zlatan Ibrahimovic ឥឡូវនេះកាន់តែល្អខ្លាំងជាងកាលពី ១០ ទៅ ១២ ឆ្នាំមុន បន្ទាប់ពីបង្ហាញទម្រង់លេងនៅតែលេចធ្លោ និងជួយឱ្យក្រុម AC Milan មិនទាន់ស្គាល់បរាជ័យឡើយ។
    កីឡាករ Ibrahimovic រកបាន ២ គ្រាប់ខណៈដែលក្រុម AC Milan បានឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Serie A ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Napoli ដែលនៅសល់គ្នាត្រឹម ១០នាក់កាលពីយប់ថ្ងៃអាទិត្យ។ តារាឆ្នើមក្រុម AC Milan ខ្សែប្រយុទ្ធ Ibrahimovic បានក្លាយជាកីឡាករចាស់ជាងគេដែលអាចរកគ្រាប់បាល់បានយ៉ាងហោចណាស់ ១០ គ្រាប់ក្នុង ៨ ប្រកួតដំបូងនៃការប្រកួត Serie A ដែលបច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំលើសលោក Silvio Piola របស់ Lazio (កាលនោះមានអាយុ ២៩ ឆ្នាំ នៅក្នុងឆ្នាំ ១៩៤២-៤៣) ។
    Ibrahimovic ដែលបានស៊ុតបាល់បញ្ចូលទីនៅនាទីទី ២០ និង ៥៤ មុនពេលដែលមានបញ្ហារបួស ក៏បានតាមទាន់កំណត់ត្រារបស់លោក Gunnar Nordahl ផងដែរ សម្រាប់គ្រាប់បាល់នៅ Serie A ដែលស្ថិតក្នុងលំដាប់ទី២ ពី ៨ ប្រកួតដំបូងក្នុងមួយរដូវកាល ដោយនៅឈរតែពីក្រោយអតីតកីឡាករក្រុម AC Milan លោក Marco Van Basten (ឆ្នាំ១៩៩២-៩៣) ប៉ុណ្ណោះ។ លោក Gattuso បានលេងជាមួយ Ibrahimovic នៅឯ AC Milan ចន្លោះឆ្នាំ ២០១០-២០១២ ដែលអ្នកទាំង ២ ជួយឱ្យ Rossoneri ឈ្នះ Scudetto ចុងក្រោយរបស់ពួកគេក្នុងឆ្នាំ ២០១១ ហើយគ្រូបង្វឹករូបនេះបានសាទរចំពោះកីឡាករជើងចាស់រូបនេះក្នុងទម្រង់លេងដ៏អស្ចារ្យរបស់គេ។
    លោក Gattuso បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ក្រុម AC Milan ជឿជាក់យ៉ាងមុតមាំលើ Ibra ពួកគេជឿជាក់ ១០០ ភាគរយលើអ្វីដែលពួកគេកំពុងធ្វើ។ គាត់ហាក់ដូចជាខ្ញុំគិតថា ឥឡូវនេះកាន់តែខ្លាំងជាងកាលពីគាត់មានអាយុ ១០ ឆ្នាំ ១២ ឆ្នាំទៅទៀត”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី