ទ័ពស្រួច PSG! Icardi សារភាពថា វាជាកិត្តិយសណាស់ដែលបានលេងជាមួយ Neymar និង Mbappe

38376
  • Mauro Icardi បាននិយាយថា គាត់មានអារម្មណ៍ថា មានកិត្តិយសណាស់ដែលបានលេងរួមក្រុមជាមួយកំពូលខ្សែប្រយុទ្ធ Neymar និង Kylian Mbappe ។
    Paris Saint-Germain បច្ចុប្បន្នមានជម្រើសតំបន់ប្រយុទ្ធលំដាប់ពិភពលោកជាច្រើនរួមមាន Icardi, Neymar, Mbappe, Moise Kean និង Angel Di Maria ដែលកំពុងធ្វើឱ្យគ្រូបង្វឹកលោក Thomas Tuchel ពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយកអ្នកណាមកធ្វើជាជម្រើសដំបូងសម្រាប់ក្រុម។
    ចាប់តាំងពីផ្លាស់ពី Inter Milan ទៅកាន់ PSG ជាអចិន្រ្តៃយ៍មក Icardi ហាក់មិនទទួលកៅអីជម្រើសដំបូងជាក់លាក់នោះទេ ចំណែកឯ Neymar និង Mbappe គឺជាកម្លាំងសំខាន់បំផុតសម្រាប់ក្រុមដែលខ្វះមិនបាន ប៉ុន្តែទោះជាយ៉ាងណាកីឡាករអន្តរជាតិអាហ្សង់ទីនខាងលើមិនមានការច្រណែនចំពោះតារាទាំងរូបនេះនោះដែរ។ ផ្ទុយទៅវិញកីឡាករវ័យ ២៧ ឆ្នាំរូបនេះបាននិយាយដោយការគោរពថា វាជារឿងល្អរីករាយណាស់ ដែលបានលេងជាមួយកីឡាករល្អបំផុតពីររបស់ពិភពលោក។
    Icardi បានប្រាប់ Telefoot ថា៖ “សម្រាប់ខ្ញុំការលេងជាមួយខ្សែប្រយុទ្ធកម្រិតនេះ គឺជាកិត្តិយសមួយ។ Kylian និង Neymar គឺស្ថិតក្នុងចំណោមកីឡាករឆ្នើមបីឬបួននាក់នៅក្នុងពិភពលោក ពួកគេបង្ហាញវានៅគ្រប់ការប្រកួតទាំងអស់”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី