Ronaldo ៣ ប្រកួតមិនទាន់បានរកបានសូម្បីតែមួយគ្រាប់ ខណះកូនប្រុសគាត់វិញ ១ ប្រកួត ៤ គ្រាប់

5964
  • Cristiano Ronaldo មិនទាន់អាចរកគ្រាប់បាល់ឱ្យក្លឹបសេះបង្កង់ Juventus បាននៅឡើយនោះទេរយះពេល ៣ ប្រកួតកន្លងមកនេះ ប៉ុន្តែកូនប្រុសរបស់គាត់ពិតជាមិនធម្មតានោះឡើយ ។ តារាបាល់ទាត់ព័រទុយហ្កាល់ដែលបានចុះហត្ថលេខាផ្ទេរទៅ Bianconeri ពីក្រុម Real Madrid នៅរដូវក្តៅនេះកំពុងតែរង់ចាំការរកគ្រាប់បាល់ដំបូងរបស់គេក្នុងក្របខ័ណ្ឌ Serie A ក្រោយពីរូបគេបានបង្ហាញខ្លួនបានបីលើកកន្លងមកនេះ ។

    Image result for Blaise Matuidi with Cristiano Ronaldo

    ទោះបីជាយ៉ាងណាក៏ដោយកូនប្រុសរបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងអស្ចារ្យដោយបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងរូបគេសម្រាប់ក្រុមយុវជនអាយុក្រោម ៩ ឆ្នាំរបស់ Juventus ។ Cristiano Jnr ដែលបានផ្លាស់ពីសាលារបស់ក្រុម Real Madrid ទៅលេងឱ្យក្រុម Juventus កាលពីរដូវក្តៅនេះបានស្ថិតក្នុងទម្រង់ដ៏ល្អជាមួយនឹងខ្សែប្រយុទ្ធម្នាក់ទៀតរបស់គេដែលកំពុងល្បីខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ Ronaldo ទើបតែបានបង្ហើបឱ្យដឹងថានេះជាក្តីសុបិន្តរបស់គាត់សម្រាប់កូនប្រុសរបស់គាត់ដែលមានអាយុទើបតែ ៨ ឆ្នាំដើម្បីដើរតាមគន្លងរបស់គាត់ដោយក្លាយជាកីឡាករបាល់ទាត់អាជីពនាពេលអនាគត ។

    Related image

    លោកបាននិយាយនៅក្នុងការបង្ហាញខ្លួនរបស់លោកជាឯកអគ្គរាជទូតពិភពលោករបស់ DAZN ថា៖ “គាត់មានការប្រកួតប្រជែងខ្លាំងដូចខ្ញុំនៅពេលខ្ញុំនៅក្មេងហើយគាត់មិនចូលចិត្តចាញ់ទេ ។ គាត់នឹងដូចខ្ញុំ ខ្ញុំជឿជាក់ ១០០ ភាគរយខ្ញុំសង្ឃឹមថាជាមួយនឹងបទពិសោធរបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តរបស់ខ្ញុំ ខ្ញុំអាចបង្រៀនគាត់ខ្លះៗ ប៉ុន្តែអ្នកដឹងថាគាត់នឹងក្លាយជាអ្វីដែលគាត់ចង់បាន ។ ខ្ញុំតែងតែគាំទ្រគាត់ប៉ុន្តែពិតណាស់ខ្ញុំចង់ឱ្យ Cristiano ក្លាយជាកីឡាករបាល់ទាត់ម្នាក់ព្រោះខ្ញុំគិតថាគាត់មានការចាប់អារម្មណ៍ ។ គាត់មានរាងកាយល្អគាត់មានល្បឿនលឿនគាត់មានជំនាញគាត់អាចញាក់និងស៊ុត ប៉ុន្តែនៅពេលអ្នកដឹងថាគាត់នឹងធ្វើការសម្រេចចិត្តហើយគាត់ក្មេងពេកខ្ញុំនឹងមិនបង្ខំគាត់ទេ ។ ប៉ុន្តែនោះគឺជាការពិតណាស់គឺជាសុបិនមួយដើម្បីមើលកូនប្រុសរបស់ខ្ញុំជាកីឡាករបាល់ទាត់ម្នាក់”។

    Image result for Goalless Cristiano Ronaldo shown how to score for Juventus... by his son!

    ការប្រមាញ់របស់ Ronaldo សម្រាប់ការរកគ្រាប់បាល់ជាលើកទីដំបូងរបស់គេសម្រាប់ក្លឹប Juventus នៅតែបន្តនៅពេលដែលក្លិបយក្សអ៊ីតាលីមួយនេះនឹងធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្លឹប Sassuolo ក្នុងក្របខ័ណ្ឌ Serie A នៅថ្ងៃទី ១៦ ខែ កញ្ញា ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី