ត្រូវ! Giroud ត្រូវតែចាកចេញពី Chelsea ប្រសិនបើមិនចង់បាត់ឈ្មោះពីជម្រើសជាតិបារាំង

33307
  • លោក Gael Clichy មានប្រសាសន៍ថា Olivier Giroud នឹងរកគ្រាប់បាល់ឱ្យ Chelsea ប្រសិនបើក្រុមតោខៀវផ្តល់ពេលវេលាលេងឱ្យគាត់ ប៉ុន្តែលោកក៏បានអះអាងថា ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះត្រូវតែចាកចេញនៅក្នុងខែមករាខាងមុខ ដើម្បីស្វែករកឱកាសលេងទៀងទាត់។ ខ្សែប្រយុទ្ធជួរមុខដែលឈ្នះពានរង្វាន់ពិភពលោកត្រូវបានគេផ្តល់ឱ្យលេងត្រឹមតែ ៣ នាទីប៉ុណ្ណោះក្នុងនាមជាកីឡាករបម្រុងនៃជ័យជម្នះ ២-០ លើក្រុម Newcastle កាលពីថ្ងៃសៅរ៍ ក្នុងជំនួបសម្រាប់ក្របខណ្ឌ Premier League ។ ទោះមិនសូវបានបង្ហាញខ្លួនសម្រាប់ក្លិប ក៏ប៉ុន្តែ Giroud នៅតែជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps ខណៈគ្រូបង្វឹកក្រុមមាន់គក់បារាំងរូបនេះតែងតែកោតសរសើរយ៉ាងខ្លាំងចំពោះគេ។ អតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះលោក Clichy និយាយថា Giroud នឹងថ្លឹងថ្លែងជម្រើសរបស់គាត់នៅពេលដែលទីផ្សារដោះដូរបើកនៅរដូវរងារ ហើយអតីតកីឡាករ Manchester City ក៏បានអំពាវនាវឱ្យគេចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីស្វែងរកកន្លែងដែលសាកសមសម្រាប់ខ្លួន។
    លោក Clichy បានប្រាប់ Stadium Astro ថា៖ “ពីរបីខែមកហើយដែលយើងលឺសំលេងដដែលនៅជុំវិញ Giroud ថា គាត់គេមិនត្រូវការ គាត់មិនល្អគ្រប់គ្រាន់ទេប្រសិនបើគាត់លេងមិនបានគ្រប់គ្រាន់ គាត់នឹងមិនមាននៅក្នុងក្រុមជម្រើសជាតិទៀតទេ។ ផ្តល់ពេលវេលាដល់គាត់ ហើយគាត់នឹងរកគ្រាប់បាល់បាន។ នៅពេលដែលខ្ញុំនិយាយផ្តល់ពេលវេលាដល់គាត់ ខ្ញុំមិនស្នើសុំឱ្យគាត់លេង ១០ ប្រកួតជាប់ៗគ្នាដើម្បីរកគ្រាប់ដំបូងរបស់គាត់ទេ។ ផ្តល់ឱ្យគាត់ ២០ នាទីនៅទីនេះ កន្លះម៉ោងនៅទីនោះ ៤០ នាទីនៅការប្រកួត Cup និង Champions League ។ គាត់នឹងរកគ្រាប់បាល់ ហើយគាត់នឹងបង្ហាញមនុស្សប្រភេទនោះនៅក្នុងក្រុម និងជាកីឡាកសំខាន់ណាស់”។
    អតីតកីឡាករបារាំងវ័យ ៣៦ឆ្នាំខាងលើបន្តទៀតថា៖ “អ្នកចង់បានកីឡាករដែលអាចបង្កើតអ្វីមួយ ប៉ុន្តែអ្នកក៏ចង់បានកីឡាករដែលអាចគ្រប់គ្រងបាល់និងរកគ្រាប់បាល់បានដែរ។ ប្រសិនបើអ្នកក្រឡេកមើលទៅកន្លែងដែលគាត់និយាយអំពីការរកគ្រាប់បាល់ឲ្យបារាំង ខ្ញុំនឹងមិនដាក់ឈ្មោះទាំងអស់ទេ ប៉ុន្តែគាត់ជាអ្នកទី២ និង ៧ គ្រាប់នៅពីក្រោយ (អ្នករកគ្រាប់បាល់នាំមុខគ្រប់ពេល) Thierry Henry ហើយនេះសម្រាប់ខ្ញុំគឺគ្រប់គ្រាន់ហើយ។ នោះគឺជាចម្លើយសម្រាប់អ្នករាល់គ្នាដែលប្រាប់ខ្ញុំថា គាត់មិនគួរនៅទីនោះទេ។ ជាក់ស្តែងប្រសិនបើអ្នកគ្រប់គ្រងក្រុមជម្រើសជាតិកំពុងនិយាយថា គាត់ត្រូវការពេលវេលាលេង ដើម្បីទៅលេងអឺរ៉ូ ប្រសិនបើអ្នកក្រឡេកមើលទិសដៅនោះ អ្នកចាំបាច់ត្រូវចាកចេញ ហើយអ្នកត្រូវការរកកន្លែងដែលអ្នកនឹងបានលេង”៕ ដោយ៖ វិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី