អតីតកីឡាករ Man City ម្នាក់ថា Messi អាចលេងនៅអង់គ្លេស ប៉ុន្តែវាហានិភ័យណាស់

34861
  • Gael Clichy និយាយថា Lionel Messi នៅតែជាកីឡាករល្អបំផុតនៅលើពិភពលោក ហើយមិនមានបញ្ហាក្នុងការសម្របខ្លួនទៅនឹងបាល់ទាត់អង់គ្លេសនោះទេ។ ប៉ុន្តែអតីតខ្សែការពារក្រុម Manchester City រូបនេះមិនជឿជាក់ថា អតីតក្រុមរបស់លោកត្រូវការការប្រថុយប្រថានជះលុយធំទៅលើកំពូលតារាឆ្នើមរូបនេះនោះឡើយ។
    ការផ្លាស់ប្តូរទៅលេងនៅ Premier League សម្រាប់ម្ចាស់ពានរង្វាន់ Ballon D’or ៦ សម័យកាលត្រូវបានបរាជ័យកាលពីរដូវក្ដៅ។ Messi ទាមទារចាកចេញពី Camp Nou កាលពីរដូវក្តៅ នៅតែបន្តលេងនៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ មុនពេលក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅពាក់កណ្ដាលឆ្នាំ ២០២១ ។ Messi នឹងមានសេរីភាពក្នុងការនិយាយជាមួយក្លិបដទៃផ្សេងទៀត ចាប់ពីខែមករានេះតទៅ ជាពិសេសជាមួយក្រុម Man City ដែលមានលោក Pep Guardiola ដែលជាអតីតគ្រូបង្វឹករបស់ក្រុម Barca កំពុងកាន់តំណែងជាគ្រូបង្វឹកក្រុមមេឃខៀវ ស្ថិតក្នុងចំណោមក្រុមដែលរំពឹងថានឹងប្រជែងនាំយកតារាវ័យ ៣៣ឆ្នាំរូបនេះ។
    អតីតខ្សែការពារឆ្វេងរបស់ក្រុម City រូបនេះបានប្រាប់ Stadium Astro ថា៖ “Ronaldo បានធ្វើវានៅក្នុងលីគចំនួនបីផ្សេងគ្នា Messi បានស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ។ ហេតុអ្វីបានជាអ្នកចាកចេញនៅពេលអ្នកឈ្នះគ្រប់យ៉ាង? តើគាត់អាចធ្វើវាបាននៅប្រទេសអង់គ្លេសទេ? ខ្ញុំជឿថាគាត់អាចធ្វើបានព្រោះគុណភាពគឺគុណភាព ហើយគាត់នឹងមានក្រុមដែលសាកសមសម្រាប់គាត់”។
    លោក Clichy បន្តទៀតថា៖ “លោក Guardiola ស្គាល់គាត់ច្បាស់ជាងអ្នកគ្រប់គ្រងផ្សេងទៀត។ គាត់អាចទទួលបានជោគជ័យ។ តើវាប្រថុយទេ? ត្រូវហើយ។ ពេលវេលានឹងប្រាប់។ តើ Man City អាចធ្វើបានល្អជាងនេះទេ? ពិតហើយ ប្រសិនបើពួកគេអាចទាក់ទាញនរណាម្នាក់ដូចជា Messi”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី