លេងសើចណាស់ប្រូ! Real Madrid មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងថា Isco ចង់ចាកចេញ

35194
  • Real Madrid មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា Isco ចង់ចាកចេញពីក្លឹបនៅរដូវក្ដៅឆ្នាំ២០២១នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតអេស្ប៉ាញ Marca។
    ក្លិបយក្សអេស្ប៉ាញមួយនេះត្រូវបានគេមើលឃើញថា ចង់រក្សាខ្សែបម្រើឆ្នាំវ័យ ២៨ឆ្នាំរូបនេះ ព្រោះពួកគេមិនមានផែនការអនុញ្ញាតឱ្យកីឡាករណាម្នាក់របស់ពួកគេចាកចេញនៅក្នុងខែមករាទេ ព្រោះពួកគេនឹងមិនអាចចុះហត្ថលេខាកីឡាករថ្មីផ្សេងជំនួសឡើយ។
    លើសពីនេះទៅទៀត Isco មិនដែលបង្ហាញពីចេតនាចាកចេញនៅរដូវក្តៅ នៅពេល Real Madrid បានសួរគាត់អំពីអនាគត។ កីឡាករអេស្បាញរូបនេះ មិនមែនជាកីឡាករសំខាន់សម្រាប់ក្រុមលោក Zidane នាពេលបច្ចុប្បន្ននោះឡើយ ដោយគាត់បង្ហាញខ្លួនបានតែ ៨ ប្រកួតប៉ុណ្ណោះនៅរដូវកាល២០២០/២០២១នេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី