អតីតអ្នកចាំទីម្នាក់ណែនាំឱ្យ Liverpool លក់ Salah ចោលទៅ ខណៈ Real ញញឹមបិទមាត់មិនជិត

40633
  • វីរបុរសក្រុមហង្សក្រហម Liverpool ម្នាក់បានផ្ដល់យោបល់ថា ក្លិបគួរតែលក់តារាឆ្នើម Mohamed Salah ចោលទៅ ប្រសិនបើមានការស្នើរសុំទិញណាមួយមានតម្លៃសមរម្យបានដាក់មកកាន់ក្លិប។
    អតីតអ្នកចាំទីហង្សក្រហម Liverpool, Manchester City និង Aston Villa លោក David James បានអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ិបវ័យ ២៨ឆ្នាំ ដែលកំពុងមានទំនាក់ទំនងជាមួយ Real Madrid គឺជាកីឡាករមិនអាចខ្វះបានឡើយ។ លោកបានលើកឡើងថា៖ “ក្រុមហង្សក្រហម Liverpool អាចនឹងស្តាប់ការផ្តល់ជូនសម្រាប់ Mohamed Salah ប្រសិនបើមានតម្លៃសមរម្យដាក់មក”។
    អតីតអ្នកចាំទីវ័យ ៥០ឆ្នាំខាងលើក៏បានប្រាប់ Stadium Astro បន្ថែមទៀតថា៖ “ប្រសិនបើ Salah បានទៅ Man City ខ្ញុំមិនគិតថា វានឹងក្លាយជាការល្អសម្រាប់ Liverpool ទេ។ ប៉ុន្តែប្រសិនបើគាត់ទៅលីគផ្សេង និងប្រទេសផ្សេង វានឹងកាន់តែមានន័យ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី